កីឡាជាតិ
ជាតិ
បុណ្យ​ទន្លេ​៖ លឹម កែវ​ឧ​ត្ត​ម និង សុខ វរ​ល័​ក្ខណ៍ គ្រង​ជើងឯក​ហែល​ឆ្លងទន្លេ​
10, Mar 2018 , 2:11 pm        
រូបភាព
ដោយ:
​កីឡាករ លឹម កែវ​ឧ​ត្ត​ម និង​កីឡាការិនី សុខ វរ​ល័ក្ខណ៍ មកពី​ក្លិប​ក្រសួងមហាផ្ទៃ​សុទ្ធតែ​បានបង្ហាញ​ភាពខ្លាំង​រៀងៗ​ខ្លួន​តាមរយៈ​ការ​គ្រង​ជើងឯក​វិញ្ញាសា​ហែល​ឆ្លងទន្លេ ក្នុង​ព្រឹត្តិការណ៍​បុណ្យ​ទន្លេ​លើក​ទី​៤​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។ ក្នុងនោះ​កីឡាករ លឹម កែវ​ឧ​ត្ត​ម គ្រង​ជើងឯក​វិញ្ញាសា​ផ្នែក​បុរស និង​កីឡាការិនី សុខ វរ​ល័ក្ខណ៍ ផ្នែក​នារី​។

 
 
​នា​ការប្រកួត​កីឡាហែលទឹក​ឆ្លងទន្លេ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៨ កីឡាករ លឹម កែវ​ឧ​ត្ត​ម មកពី​ក្លិប​ក្រសួងមហាផ្ទៃ​បាន​គ្រង​ជើងឯក​លើ​វិញ្ញាសា​ហែល​ចម្ងាយ​៨០០​ម៉ែត្រ​ផ្នែក​បុរស ក្រោយ​ហែល​ទៅវិញទៅមក​ក្នុង​ថេរវេលា ៩:៣៦.១៩​នាទី​។ រីឯ​កីឡាករ ហែម ប៉ុច មកពី​ក្លិប​ព្រឹទ្ធាចារ្យ​ហែម​ថុ​ន ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ជាមួយ​ថេរវេលា ៩:៥១.២៣​នាទី ខណៈ​កីឡាករ ភិន រដ្ឋា មកពី​ក្លិប​ជ្រោយចង្វារ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ ក្រោយ​ប្រើពេល​១០:១៥.៨១​នាទី​។ 
 
​នា​ការប្រកួត​កីឡាហែលទឹក​ឆ្លងទន្លេ​ចម្ងាយ​៨០០​ម៉ែត្រ​នេះដែរ កីឡាការិនី​ក្រសួងមហាផ្ទៃ សុខ វរ​ល័ក្ខណ៍ គ្រង​តំណែង​ជើងឯក​ក្រោយ​ប្រើពេល ១១:០៤.២៧​នាទី​។ ចំណែក​កីឡាការិនី ឆោម ស្រី​វ​ល័ក្ខណ៍ មកពី​ក្លិប​ព្រឹទ្ធាចារ្យ​ថែម​ថុ​ន​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២​ក្រោយ​ប្រើពេល ១១:០៩.០៤​នាទី និង​កីឡាការិនី​ក្រសួងមហាផ្ទៃ សាន បុប្ផា បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​ប្រើពេល ១១:៤២.៥៤​នាទី​។​
 
​ការប្រកួត​កីឡាហែលទឹក​ឆ្លងទន្លេ ដើម្បី​អបអរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៤​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​មាន​កីឡាករ​កីឡាការិនី​ចំនួន​១៦​រូប​ចូលរួម ដោយ​វិញ្ញាសា​នីមួយៗ​មាន​អត្ត​ព​លិ​ក​៨​រូប​។ ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំនេះ ធ្វើឡើង​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​៩-១១ ខែមីនា ឆ្នាំ​២០១៨៕     







Tag:
 បុណ្យ​ទន្លេ​
  លឹម កែវ​ឧ​ត្ត​ម​
  សុខ វរ​ល័​ក្ខ​
© រក្សាសិទ្ធិដោយ thmeythmey.com