ជាតិ
សេដ្ឋកិច្ច
​កាណូត​ដឹក​អ្នកដំណើរ​ពី​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ នឹង​ដំណើរការ​នៅ​ដើមខែ​មេសា​
11, Mar 2018 , 10:05 am        
រូបភាព
រូភាព​​​ពីហ្វេ​​សប៊ុក​​ក្រសួង​​សាធារ​​​ណការ និង​​​ដឹក​​ជញ្ជូន
រូភាព​​​ពីហ្វេ​​សប៊ុក​​ក្រសួង​​សាធារ​​​ណការ និង​​​ដឹក​​ជញ្ជូន
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ ទៅកាន់​ក្រុង​តាខ្មៅ ចំនួន​៤​គ្រឿង នឹងដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី​៦ ដើមខែ​មេសា​ខាងមុខ​។ ចំណត​កាណូត​ដឹក​អ្នកដំណើរ​នេះ មាន​៥​ចំណត គឺ​ចំណត​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ​។​


​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ទៅកាន់​ក្រុង​តាខ្មៅ ខេត្តកណ្តាល នឹងដាក់​ឲ្យ​ដំណើរការ នៅ​ថ្ងៃទី​៦ ដើមខែ​មេសា​ខាងមុខ​។ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាស​ពី​កាលបរិច្ឆេទ​ដំណើរការ​នេះ នៅក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ចំណត​កំពង់ផែ​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក នៅត្រង់ចំណុច​ទីលាន​ប្រជាធិបតេយ្យ​ថ្មី តាម​បណ្តោយ​ផ្លូវជាតិ​៥ កាលពី​ថ្ងៃទី​១០ ខែមីនា​នេះ​។  
 
​បើតាម​លោក រដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងមាន​កាណូត​ចំនួន​៤​គ្រឿង ចរាចរណ៍​ដឹក​អ្នកដំណើរ​ចេញដំណើរ​ពី​ព្រែក​ព្នៅ ទៅ​ក្រុង​តាខ្មៅ ដោយ​ចំណាយពេល​ជា​មធ្យ​មក​៣៤​នាទី ក្នុង​ចម្ងាយ​ផ្លូវទឹក​សរុប​ប្រមាណ​២៥​គីឡូម៉ែត្រ​។ ក្នុងចំណោម​កាណូត​ទាំង​៤​គ្រឿង​នេះ មាន​២​គ្រឿង ជា​កាណូត​របស់​ក្រុមហ៊ុន​Royal Express Boat ដែល​មួយគ្រឿងៗ​អាច​ផ្ទុក​មនុស្ស​៦០​នាក់ និង​២​គ្រឿង​ទៀត ជា​កាណូត​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ ដែល​បញ្ជា​ទិញ​ពី​ប្រទេស​វៀតណាម ក្នុងតម្លៃ​ជិត​២០​ម៉ឺន​ដុល្លារ​ក្នុង​មួយគ្រឿង ដែល​អាច​ផ្ទុក​បាន​៥៤​នាក់ ដែលមាន​បំពាក់​ម៉ាស៊ីនត្រជាក់ និង​ពោង​សុវត្ថិភាព​ផងដែរ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែល​បន្ត​បញ្ជាក់​ដូច្នេះ​៖«​កាណូត​២​គ្រឿង គឺ​យើង​ផលិត​នៅ​វៀតណាម ហើយ​២​គ្រឿង​ទៀត គឺជា​កាណូត​ចាស់​របស់​ក្រុមហ៊ុន Royal Express Boat ដែល​យើង​កំពុង​ជួសជុល​»​។ 
 
​លោក រដ្ឋមន្ត្រី ឲ្យ​ដឹង​ដែរ​ថា កាណូត​ដឹក​អ្នកដំណើរ​នេះ មាន​ចំណត​ចំនួន​៥ គឺ​ចំណត​ព្រែក​ព្នៅ ទីលាន​ប្រជាធិបតេយ្យ​ថ្មី ផ្សារ​រាត្រី កោះ​ពេជ្រ និង​ក្រុង​តាខ្មៅ​។  លោក ក៏​សង្ឃឹមថា ការដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក​នេះ នឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ដោះស្រាយ ការកកស្ទះ និង​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំណេញ​ពេលវេលា​ធ្វើដំណើរ​ផងដែរ​៕


រូភាព​​​ពីហ្វេ​​សប៊ុក​​ក្រសួង​​សាធារ​​​ណការ និង​​​ដឹក​​ជញ្ជូន


រូភាព​​​ពីហ្វេ​​សប៊ុក​​ក្រសួង​​សាធារ​​​ណការ និង​​​ដឹក​​ជញ្ជូន


រូភាព​​​ពីហ្វេ​​សប៊ុក​​ក្រសួង​​សាធារ​​​ណការ និង​​​ដឹក​​ជញ្ជូន

Tag:
 កាណូត​
 ​ ភ្នំពេញ​
  ​តាខ្មៅ
© រក្សាសិទ្ធិដោយ thmeythmey.com