កីឡាអន្តរជាតិ
អន្តរជាតិ
Ainsley ជា​កីឡាករ Arsenal ប៉ុន្តែ​ម្តាយ​របស់គេ​ជា​មនុស្ស​ដែល​គ្មាន​ផ្ទះសម្បែង
11, Mar 2018 , 4:39 pm        
រូបភាព
​ម្តាយ​របស់​កីឡាករ Ainsley Maitland-Niles ខ្សែបម្រើ​ក្រុម​កាំភ្លើង​ធំ Arsenal បានបង្ហាញ​ពី​ទុក្ខលំបាក​របស់​អ្នកស្រី​ក្នុងការ​រស់នៅ​ដោយ​គ្មាន​ផ្ទះសម្បែង និង​ស្នាក់​នៅក្នុង​ទូ​ដាក់​ឥ​វ៉ាន់​ទំហំ ៣​ម៉ែត្រ​ប៉ុណ្ណោះ ខណៈ​កូន​របស់ខ្លួន​រស់នៅក្នុង​ផ្ទះល្វែង​តម្លៃ​ជិត​១​លាន​ដុល្លារ​។ 

 
​អ្នកស្រី Jule Niles អាយុ ៣៨​ឆ្នាំ ដែលជា​ម្តាយ Maitland-Niles បាន​រៀបរាប់ថា​អ្នកស្រី​ត្រូវ​វែក​កន្លែង​គេង​នៅក្នុង​ឃ្លាំង​ផ្ទុក​ធុង​ធំៗ​ដែលជា​កន្លែង​ទុក​ឥ​វ៉ាន់​មួយ​នៃ​ក្រុមហ៊ុន Big Yellow Storage ក្នុង​ក្រុង Hertfordshire​។ អ្នកស្រី​គេង​ក្នុង​ធុង​ដែក​គ្មាន​ប​ង្អូ​ច គ្មាន​បង្គន់ និង​គ្មាន​កន្លែង​លាង​សម្អាត​នោះទេ​។ ហើយ​អ្នកស្រី​ក៏​កំពុង​ប្រឈម​នឹង​ការដេញ​ចេញពី​ទីនោះ​ថែមទៀត​។​


 
​ដោយឡែក​កូនប្រុស​រប​ស់​អ្នកស្រី Maitland-Niles ដែល​បច្ចុប្បន្ន​ជា​សមាជិក​ក្រុម Arsenal កំពុង​រស់នៅ​ក្នុងផ្ទះ​តម្លៃ ៧០០០០០​ផោន ប្រហែល ៩៦៧០០០​ដុល្លារ​អាមេរិក​ជាមួយ​បងប្រុស​របស់គេ Cordi ក្នុង​តំបន់ Finchley ភាគ​ខាងជើង​ក្រុង​ឡុង​ដ៏​។​
 
Maitland-Niles មាន​កិច្ចសន្យា​ជាមួយ​ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ Arsene Wenger ដោយ​ទទួលបាន​ប្រាក់បៀវត្ស ៣​ម៉ឺន​ផោន (​ជាង​៤​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​។ កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២០​ឆ្នាំនេះ បានបង្ហាញ​ខ្លួន ២១ លើក​ឲ្យ​ក្រុម​រហស្សនាម​កាំភ្លើង​ធំ​នៅ​រដូវ​កាល​នេះ​។​
 
​អ្នកស្រី Jule Niles ដែលជា​បុគ្គលិក​ថែទាំ​កុមារ​បាន​ប្រាប់​កាសែត The Sun កាលពី​ថ្ងៃអាទិត្យ​ទី​៤ ខែមីនា​ថា​៖«​កូនប្រុស​ខ្ញុំ Ainsley Maitland-Nile អាច​ទិញ​ផ្ទះ​ឲ្យ​ខ្ញុំ​បាន​ដោយ​គ្រាន់តែ​ចំណាយ​ប្រាក់​ដែល​ទទួលបាន​ពី​ថ្លៃឈ្នួល​ពីរ​សប្តាហ៍ ឬ​ពីរ​ខែ​ប៉ុណ្ណោះ​។ កូនប្រុស​ខ្ញុំ​លេង​ឲ្យ​ក្លិប Arsenal ហើយ​ខ្ញុំ​គ្មាន​ផ្ទះសម្បែង និង​នៅក្នុង​បន្ទប់​ដាក់​ឥ​វ៉ាន់​»​។​


 
​យ៉ាងណាក៏ដោយ រឿងរ៉ាវ​បែកបាក់​រវាង​អ្នកស្រី និង​កូន​គឺមាន​ពាក់ព័ន្ធ​បញ្ហា​មួយចំនួន​។ បើតាម​ប្រភព​ដរ​ដែល Jule បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការរិះគន់​ជាមួយ​លោក Dick Law ប្រធាន​ក្រុម​ចរចា​របស់ Arsenal នៅឯ​កិច្ចប្រជុំ​មួយ​ស្តីពី​អនាគត​របស់ Maitland-Niles កាលពី​ខែមីនា ឆ្នាំ​២០១៥​។​
 
​អ្នកស្រី ក៏​ធ្លាប់​ត្រូវបាន​គេ​ចោទប្រកាន់​ពីបទ​ប៉ះទង្គិច​គ្នា​ជាមួយ​លោក Mick McCarthy ដែលជា​អ្នកចាត់ការ​ក្រុម Ipswich Town អំឡុងពេល​ខ្ចី​ជើង​កីឡាករ​បស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១​ឆ្នាំ​រូ​បេ​នះ កាលពី​រដូវ​កាល ២០១៥-២០១៦៕


​Ainsley Maitland (ឆ្វេង) រូមជាមួយម្តាយ និងបង









© រក្សាសិទ្ធិដោយ thmeythmey.com