ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការឈឺសាច់ដុំ៖ អ្វីដែលអ្នកគួរយល់ដឹង!
× ការឈឺសាច់ដុំគឺជារឿងដែលកើតឡើងជាញឹកញាប់បំផុត។ មនុស្សយើងភាគច្រើនធ្លាប់មានអាការៈមិនមានផាសុកភាពក្នុងសាច់ដុំក្នុងពេលវេលាណាមួយនៃជីវិត។
តើអ្វីទៅជាមូលហេតុញឹកញាប់បំផុតនៃការឈឺសាច់ដុំ?
ជាធម្មតា អ្នកដែលធ្លាប់ឈឺសាច់ដុំងាយនឹងអាចសម្គាល់ដឹងអំពីមូលហេតុរបស់វាណាស់។ នេះដោយសារតែភាគច្រើននៃការឈឺសាច់ដុំបណ្តាលមកពី ស្ត្រេសច្រើនពេក តានតឹងក្នុងអារម្មណ៍ ឬសកម្មភាពរាងកាយជាដើម។ មូលហេតុខ្លះមានដូចជា៖
• ការតឹងសាច់ដុំនៅតំបន់មួយឬច្រើននៃរាងកាយ
• ការប្រើប្រាស់សាច់ដុំច្រើនពេកក្នុងពេលធ្វើសកម្មភាពរាងកាយ
• មានរបួសនៅសាច់ដុំខណៈពេលកំពុងតែធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណ
តើជំងឺអ្វីខ្លះដែលធ្វើឲ្យឈឺសាច់ដុំដែរ?
មិនមែនរាល់ការឈឺសាច់ដុំទាំងអស់សុទ្ធតែទាក់ទងនឹងស្ត្រេស ភាពតឹងខ្លាំងរបស់សាច់ដុំ និងការធ្វើសកម្មភាពរាងកាយឡើយ។ ការពន្យល់បែបវេជ្ជសាស្ត្រមួយចំនួនទាក់ទងនឹងការឈឺសាច់ដុំមានដូចជា៖
• ការបង្ករោគដូចជា ផ្តាសាយ ស្វិតដៃជើង ឬការបង្ករោគដោយបាក់តេរី
• ជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីដូចជា ជំងឺលុយពីស ជំងឺរលាកសាច់ដុំនិងស្បែក និងជំងឺរលាកសាច់ដុំច្រើនកន្លែង
• ការប្រើថ្នាំមួយចំនួនដូចជា ថ្នាំស្តាទីន ACE inhibitor ឬកូកាអ៊ីន
• បញ្ហាជាច្រើននៅក្រពេញទីរ៉ូអ៊ីតដូចជា ការកង្វះអ័រម៉ូនទីរ៉ូអ៊ីត ឬលើសអ័រម៉ូនទីរ៉ូអ៊ីត
• ការកង្វះជាតិប៉ូតាស្យូម
វិធីបំបាត់ការឈឺសាច់ដុំដោយខ្លួនឯង
ការឈឺសាច់ដុំច្រើនតែឆ្លើយតបយ៉ាងល្អជាមួយនឹងការព្យាបាលដោយខ្លួនឯង។ មានរឿងមួយចមនួនដែលអ្នកអាចធ្វើបានដើម្បីបំបាត់ការឈឺសាច់ដុំបានពីការមានរបួស ឬការប្រើប្រាស់សាច់ដុំច្រើនពេកដូចជា៖
• រក្សាកន្លែងដែលឈឺនោះឲ្យនៅស្ងៀម ឬសម្រាកឲ្យបានច្រើន
• លេបថ្នាំបំបាត់ការឈឺចាប់ដូចជាថ្នាំ Ibuprofen
• ស្អំទឹកកកនៅកន្លែងដែលឈឺ និងបន្ថយការរលាក
អ្នកគួរតែស្អំទឹកកកមួយថ្ងៃទៅបីថ្ងៃក្រោយពីមានការគ្រិច ហើយស្អំទឹកក្តៅនៅកន្លែងដែលឈឺគ្រប់កន្លែងនៅរយៈពេលបីថ្ងៃក្រោយ។
វិធីខាងក្រោមនេះអាចជួយបន្ថយការឈឺចាប់ដែរដូចជា៖
• ពុតពែនសាច់ដុំថ្នមៗ
• ចៀសវាងការធ្វើសកម្មភាពខ្លាំងៗរហូតដល់បាត់ឈឺសាច់ដុំសិន
• ចៀសវាងការលើកទម្ងន់ធ្ងន់ៗរហូតដល់សាច់ដុំបាត់ឈឺសិន
• ផ្តល់ពេលវេលាដល់ខ្លួនឯងដើម្បីសម្រាក
• ការធ្វើសកម្មភាពផ្សេងៗដើម្បីបន្ថយភាពស្ត្រេស និងហាត់ប្រាណដូចជាហាត់យូហ្គា និងតាំងសមាធិសុទ្ធតែអាចបន្ថយការតានតឹងសាច់ដុំបានទាំងអស់។
ពេលដែលត្រូវទៅជួបពេទ្យអំពីការឈឺសាច់ដុំ
ការឈឺសាច់ដុំតែងតែមិនមានអ្វីគ្រោះថ្នាក់ឡើយ ហើយលើករណីខ្លះ ការព្យាបាលដោយខ្លួនឯងនៅផ្ទះគឺមិនគ្រប់គ្រាន់ក្នុងការរកមូលហេតុរបស់វាឡើយ។ ការឈឺសាច់ដុំក៏អាចជាសញ្ញាមួយដែលដែលប្រាប់ថាមានអ្វីមួយធ្ងន់ធ្ងរក្នុងខ្លួនដែរ។
អ្នកគួរតែទៅជួបពេទ្យលើករណី៖
• ការឈឺចាប់ដែលមិនបាត់ទៅវិញក្រោយពីព្យាបាលដោយខ្លួនឯងបានពីរបីថ្ងៃហើយ
• ឈឺសាច់ដុំធ្ងន់ធ្ងរដែលមិនរកមូលហេតុឃើញ
• ការឈឺសាច់ដុំដែលកើតឡើងជាមួយកន្ទួលរមាស់
• ការឈឺសាច់ដុំដែលកើតឡើងក្រោយពីចៃខាំ
• ការឈឺសាច់ដុំដែលជាប់ទាក់ទងនឹងការហើម ឬក្រហម
• ការឈឺចាប់ដែលកើតឡើងនៅពេលអាកាសធាតុកាន់តែក្តៅ។
ខាងក្រោមនេះអាចជាសញ្ញាមួយនៃជំងឺដែលត្រូវសង្គ្រោះបន្ទាន់ហើយ។ ចូរទៅជួបពេទ្យឲ្យបានលឿនតាមតែអាចធ្វើទៅបានបើសិនជាអ្នកធ្លាប់មានអាការៈខាងក្រោមនេះជាមួយនឹងការឈឺសាច់ដុំ៖
• ចាប់ផ្តើមហើម ឬទឹកនោមថយចុះភ្លាមៗ
• ពិបាកលេបអាហារ
• កំពុងតែក្អួត ឬក្តៅខ្លួន
• ពិបាកដកដង្ហើម
• រឹងករ
• សាច់ដុំចុះខ្សោយ
• មិនអាចធ្វើចលនានៅកន្លែងដែលឈឺបាន
គន្លឹះក្នុងការបង្ការការឈឺសាច់ដុំ
បើសិនជាការឈឺសាច់ដុំរបស់អ្នកបង្កឡើងដោយការតឹង ឬសកម្មភាពរាងកាយ ចូរធ្វើរឿងដូចខាងក្រោមនេះដើម្បីបន្ថយការប្រឈមនឹងការឈឺសាច់ដុំនៅថ្ងៃក្រោយ៖
• ពុតពែនសាច់ដុំសិនមុនពេលធ្វើសកម្មភាពរាងកាយ និងក្រោយពេលហាត់ប្រាណ
• កម្តៅសាច់ដុំ និងត្រជាក់សាច់ដុំវិញគ្រប់ពេលហាត់ប្រាណទាំងអស់
• ញ៉ាំទឹកឲ្យគ្រប់គ្រាន់ ជាពិសេសនៅពេលថ្ងៃដែលអ្នកកំពុងតែមានភាពសកម្មរាងកាយ
• ចូរហាត់ប្រាណជាទៀងទាត់ដើម្បីជួយជម្រុញដល់ថាមពលសាច់ដុំ
• ចូរភ្ញាក់ពីគេង និងពុតពែនខ្លួនជាទៀងទាត់បើសិនជាអ្នកធ្វើការនៅការិយាល័យ ឬមជ្ឈដ្ឋានដែលនាំឲ្យមានភាពតានតឹងដល់សាច់ដុំ។
អ្នកដែលធ្វើការនៅការិយាល័យគួរតែងើបឈរ ហើយពុតពែនខ្លួនយ៉ាងហោចណាស់ជារៀងរាល់ ៦០នាទីម្តងដែរ។ ការឈឺសាច់ដុំរបស់អ្នកប្រហែលជាជាកើតឡើងដោយសាររឿងច្រើនជាងការតឹង និងសកម្មភាពរាងកាយទៅទៀត។ ករណីបែបនេះ គ្រូពេទ្យនឹងព្យាយាមណែនាំអ្នកឲ្យដឹងអំពីរបៀបដោះស្រាយការឈឺសាច់ដុំនេះបានយ៉ាងពេញលេញ។ ប៉ុន្តែអ្វីដែលជារឿងអតិភាពនោះគឺត្រូវព្យាបាលជាមួយនឹងជំងឺ ក៏ដូចជាមូលហេតុរបស់វាជាមុនសិន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com