គ្រោះថ្នាក់​ចរាចរណ៍​៖ អ្នកឃើញ​ហេតុការណ៍ និង​នគរបាល​មាន​មាន​តួនាទី​អ្វីខ្លះ​?

ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
គ្រោះថ្នាក់​ចរាចរណ៍​៖ អ្នកឃើញ​ហេតុការណ៍ និង​នគរបាល​មាន​មាន​តួនាទី​អ្វីខ្លះ​?
12, Mar 2018 , 7:59 pm         4707
រូបភាព
ដោយ: ថ្មីៗ
​ជំពូក​ទី​៦ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បានចែង​យ៉ាងច្បាស់​ពី​សកម្មភាព និង​កិច្ច​ការដែល​ប្រជាពលរដ្ឋ​ជា​អ្នកឃើញ​ហេតុការណ៍ និង​នគរបាល​ចរាចរណ៍ ត្រូវ​អនុវត្តន៍​។



​តាមច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ត្រង់​មាត្រា ៣៤ , ៣៥,៣៦ ,៣៧ និង​៣៨ នៅក្នុង​ជំពូក​ទី​៦ បានចែង​ដូចខាងក្រោម​៖

​មាត្រា​៣៤
​គ្រប់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជា​សមត្ថកិច្ច​របស់​ន​គ​របាល​ចរាចរណ៍​ផ្លូវគោក​។ នៅ​រាល់​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នគរបាល​ចរាចរណ៍​ផ្លូវគោក​ត្រូវខិតខំ​ឲ្យ​អស់​សមត្ថភាព​ដើម្បី​៖
១. រក្សា​សណ្តាប់ធ្នាប់​សាធារណៈ នៅ​កន្លែងកើតហេតុ​។​
២. ចាត់វិធានការ​សង្គ្រោះ​ជនរងគ្រោះ​ជាបន្ទាន់​។​
៣. រក្សា​សន្តិសុខ​ឲ្យ​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ ទប់ស្កាត់​ជម្លោះ​ដែល​បណ្តាលមកពី​គ្រោះថ្នាក់​ចរាចរណ៍​។​
៤. ចាត់វិធានការ​ជំនាញ ប្រមូល​ភស្តុតាង និង​ព័ត៌មាន​ដើម្បី​ធ្វើ​កំណត់ហេតុ ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​។​

​មាត្រា​៣៥
​ក្នុងករណី​មាន​គ្រោះថ្នាក់​ចរាចរណ៍ ភាគី​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ ត្រូវអនុវត្ត​ដូចខាងក្រោម​៖
១. បញ្ឈប់​យានយន្ត​របស់ខ្លួន​ជាបន្ទាន់ ដោយ​មិន​ធ្វើ​ឲ្យ​រំខាន ឬ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នក​ដទៃទៀត​។​
២. មិនត្រូវ​ធ្វើ​ឲ្យ​មានការ​ប្រែប្រួល ដល់ទី​កន្លែងកើតហេតុ ឬ​ឲ្យ​បាត់ដាន ឬ​ស្នាម ដែលជា​កត្តា​មាន​ប្រយោជន៍ ដល់​ការស្វែងរក​អ្នកទទួលខុសត្រូវ ក្នុង​រឿង​គ្រោះថ្នាក់​។​
៣. ជូនដំណឹង​ជាបន្ទាន់​ទៅ​អាជ្ញាធរ​ដែនដី ឬ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៅ​ជិត​បំផុត​។​
៤. មិនត្រូវ​ប្រើ​ហិង្សា ឬ​បង្កជម្លោះ​រវាង​ភាគ​ពាក់ព័ន្ធ​។​
៥. មិនត្រូវ​ចាក់​ចេញពី​កន្លែងកើតហេតុ មុន​ការ​ព្រមព្រៀងគ្នា ឬ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​នគរបាល​ចរាចរណ៍​ផ្លូវគោក​។​
​ចំពោះ​អ្នកឃើញ​ហេតុ​ករ​ណ៍ ត្រូវ​ជូនដំណឹង​ជាបន្ទាន់​ទៅ​អាជ្ញាធរ​ដែនដី ឬ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដែល​នៅ​ជិត​បំផុត​។​

​មាត្រា​៣៦
​បើ​គ្រោះថ្នាក់​កើតឡើង​បណ្តាល​ឲ្យ​ខូ​ខាត​តែ​ទ្រព្យសម្បត្តិ ភាគី​ទាំងពីរ អាំ​ច​សម្រួល​គ្នា​បាន​ដោយ​មិនចាំបាច់​សុំ​អន្តរាគមន៍​ពី​មន្ត្រីនគរបាល​ចរាចរ​ណ៍​ផ្លូវគោក​ឡើយ​។​

​មាត្រា​៣៧
​ក្នុងករណី​មាន​មនុស្ស​រងរបួស ឬ​បាត់​បង់ជីវិត អ្នកបើកបរ ឬ​អ្នកប្រើប្រាស់​ផ្លូវ​គ្រប់រូប ដែល​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់ ឬ​អ្នកឃើញ​ហេតុការណ៍​នេះ ត្រូវ​ចាត់ចែង​ជូន​ព័ត៌មាន​ទៅ​អាជ្ញាធរ​ដែនដី ឬ​នគរបាល​ចរាចរណ៍​ផ្លូវគោក ឬ​បញ្ជូន​ជនរងគ្រោះ​ជាបន្ទាន់​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​កន្លែងកើតហេតុ​បំផុត​។​

​មាត្រា​៣៨
​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ភាគី​ម្ខាង​ជា​ភ្នាក់ងារ​ទូត ឬ​បេស​សកម្ម​ទូត នគរបាល​ចរាចរណ៍​ផ្លូវគោក ត្រូវ​ចម្លង​កំណត់ហេតុ និង​ធ្វើ​របាយការណ៍​ស្តីពី​គ្រោះថ្នាក់​នេះ ផ្ញើ​ទៅ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ចាត់ចែង​ឲ្យ​អ្នកតំណាង​មក​ចូលរួម​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពិនិត្យ និង​លើក​វិធានការ​សមស្រប​៕


Tag:
 ​ចរាចរណ៍​
 ​គ្រោះថ្នាក់​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង