រថយន្ត
អន្តរជាតិ
រថយន្ត​ម៉ាក​ល្បីៗ​កំពុង​អួត​ផលិតផល​ថ្មី​ខ្លួន​នៅ​ព្រឹត្តិការណ៍ Motor Show ក្រុង​ហ្សឺ​ណែវ​
12, Mar 2018 , 8:39 pm        
រូបភាព
ដោយ: ធីតា
Geneva Motor Show បានក្លាយ​ព្រឹត្តិការណ៍​យានយន្ត​ដ៏​ធំ​ទីមួយ​ប្រចាំ​ទី្វ​ប​អឺរ៉ុប​នៅ​ឆ្នាំ​២០១៨​នេះ ដោយ​ក្រុមហ៊ុន​ធំៗ ដូចជា Audi, Aston Martin, Bentley, BMW, Mercedes, Jaguar, Land Rover, Lexus, Ferrari, Lamborghini, Porsche, Volvo និង VW មានឱកាស​បង្ហាញ​ផលិតផល​ថ្មីៗ និង​ទំនើបៗ ដើម្បី​ទាក់ទាញ​អតិថិជន​។ ព្រឹត្តិការណ៍​ប្រព្រឹត្តទៅ​នៅ Palexpo ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ចាប់ពី​ថ្ងៃទី​៨ រហូតដល់​ថ្ងៃទី​១៨ ខែមីនា​។​



​ក្រុមហ៊ុន​ម៉ាក​រថយន្ត​ល្បីៗ​លើ​ពិភពលោក ពី Ferrari ទៅ McLaren ពី Aston Martin ទៅ Bentley សុទ្ធ​តែមាន​វត្ត​មាននៅ​ក្នុង​ព្រឹត្តិការណ៍ Geneva Motor Show លើក​ទី​៨៨ ដើម្បី​បង្អួត​ផលិតផល​របស់ខ្លួន ប្រជែង​ជាមួយ​ក្រុមហ៊ុន​ដែល​កំពុង​ឈានមុខ​នៅលើ​ទីផ្សារ​ដូចជា Jaguar, Land Rover, Mercedes-Benz, Lexus និង BMW ជាដើម​។​



​លោក Andy Palmer អគ្គនាយក​ក្រុមហ៊ុន Aston Martin បានលើកឡើង​ពី​សារសំខាន់​នៃ​ព្រឹត្តិការណ៍​រថយន្ត​នៅ​ហ្សឺ​ណែវ ថា ជា​ឱកាស​មាស​ក្នុង​ទាក់ទាញ​ទីផ្សារ​យានយន្ត​។ នេះ​បើតាម​ការផ្សាយ​របស់ Business Insider​

​ម៉ូ​ដែល​ថ្មី​ជាង​២០ ទទួលបាន​នូវ​ការចាប់អារម្មណ៍​បំផុត​ពី​សំណាក់​អ្នកប្រើប្រាស់​យានយន្ត​នៅ​អឺរ៉ុប​Aston Martin បង្ហាញ​ម៉ូ​ដែល Vantage ប្រភេទ​កីឡា​លើកដំបូង​របស់ខ្លួន ពោល Aston Martin Valkyrie AMR Pro រួមជាមួយ​រថយន្ត​អគ្គិសនី Lagonda Vision Concept ។​



​ខណៈ Bentley មាន​រថយន្ត​ប្រភេទ​កូនកាត់ Bentayga SUV រថយន្ត​កូនកាត់​របស់ Bentley ក្រុម BMW បង្អួត X4 Crossover រថយន្ត​ប្រភេទ​កីឡា Z4 ក៏ដូចជា 8 Series Gran Coupe ដ៏​ថ្មី​សន្លាង​។ Audi បង្ហាញ A6 Sedan និង ប្រភេទ​រថយន្ត​អគ្គិសនី E-Tron Electric SUV ។​

​ម៉ូ​ដែល​ថ្មីៗ​ដែល​គួរ​ចាប់អារម្មណ៍​ផ្សេងទៀត​រួមមាន I-PACE electric hatchback/crossover (Jaguar), SV Coupe (Range Rover), 711 horsepower 488 Pista (Ferrari), Huracan Performante Spyder (Lamborghini), 789 horsepower Senna Supercar (McLaren) និង ID Vizzion (Volkswagen) ជាដើម​។​



Porsche មាន​ផលិតផល​ថ្មី​ពីរ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពីរ​គឺ 520 horsepower និង Mission E Cross Turismo ខណៈ Mercedes-Benz បាន​បន្ទាន់​សម័យ C-Class Sedan របស់ខ្លួន បូក​ជាមួយ​ផលិតផល​ថ្មី​ពីរ​ទៀត គឺ AMG Version និង Mercedes-AMG GT ដែលមាន​ទ្វារ​បួន​។​

Volvo, Toyota, Lexus ជាដើម ក៏មាន​ផលិតផល​ថ្មីៗ​របស់ខ្លួន ដើម្បី​បង្អួត​នៅក្នុង​ព្រឹត្តិការណ៍​យានយន្ត Geneva Motor Show ឆ្នាំ​២០១៨ ដែលមាន​រយៈពេល​១០​ថ្ងៃនេះ​ផងដែរ​៕





© រក្សាសិទ្ធិដោយ thmeythmey.com