ជាតិ
បទសម្ភាសន៍
វីដេអូ
សម្រស់​មេអំបៅ​ជាង ៦០​ប្រភេទ លាក់ខ្លួន​នៅក្បែរ​ឧទ្យាន​ជាតិ​កែប​
01, Oct 2018 , 2:15 pm        
រូបភាព
​កែប​៖ មេអំបៅ​ជាង ៦០​ប្រភេទ បាន​លាក់ខ្លួន​នៅក្នុង​សួន​មេអំបៅ ដែល​នៅ​ជិត​ឧទ្យាន​ជាតិ​កែប ក្នុង​ខេត្ត​កែប​។ មេអំបៅ​ជាង ៦០​ប្រភេទ ត្រូវបាន​ម្ចាស់​កសិដ្ឋាន​ដែលជា​ជនបរទេស​ចិញ្ចឹម​។ ក្នុង​សួន​មេអំបៅ មាន​មេអំបៅ​ប្រភេទ​ខុសគ្នាៗ និង​មាន​ផ្កា​ច្រើន​ប្រភេទ​សម្រាប់​មេអំបៅ​ក្រេប​លម្អង​ផងដែរ​។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ជា ថុង អ្នកដឹកនាំ​ដំណើរ​កម្សាន្ត បាន​ប្រាប់​ឲ្យ​ដឹងថា សួន​មេអំបៅ​នេះ សម្បូរ​មេអំបៅ​ទៅតាម​រដូវ​កាល ប្រសិនបើ​រដូវ​មេអំបៅ​ពង​កូន នោះ​មិនសូវមាន​មេអំបៅ​ក្នុង​សួន​នេះ​នោះទេ​។ លោក ជា ថុង បញ្ជាក់ថា សួន​មេអំបៅ​នេះ មិនមាន​លក់​សំបុត្រ​ចូល​ទស្សនា​នោះទេ គឺ​អាស្រ័យ​លើ​ការឧបត្ថម្ភ​របស់​ភ្ញៀវទេសចរ​ប៉ុណ្ណោះ​។

-

​សូម​អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ ជាមួយ​លោក ជា ថុង អ្នកដឹកនាំ​ដំណើរ​កម្សាន្ត​ដូចតទៅ​៖















Tag:
 កែប​
  សួន​មេអំបៅ​
© រក្សាសិទ្ធិដោយ thmeythmey.com