ជាតិ
សម្ដេច ហ៊ុន សែន ព្រមានបិទទីតាំងតរថយន្តខុសបច្ចេកទេស
× ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបិទទីតាំងតរថយន្តខុសបច្ចេកទេសណា ដែលនៅតែលួចតកន្ទុយរថយន្តធំៗរបស់ក្រុមហ៊ុន។ ការព្រមានរបស់សម្ដេច ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាល ដាក់ចេញគោលនយោបាយហាមរថយន្តកែច្នៃខុសបច្ចេកទេស ចរាចរណ៍នៅលើដងផ្លូវ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ១ ក្ដីតាកុយ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅព្រឹកនេះ ប្រមុខរដ្ឋាភិបាល សង្កេតឃើញថា បញ្ហារថយន្តតទ្រុងខុសបច្ចេកទេសនេះ បានកាត់បន្ថយច្រើនហើយ និងឈានទៅរកការលុបបំបាត់តែម្ដង។ ប៉ុន្តែអាជ្ញាធរត្រូវបន្តយកចិត្តទុកដាក់លើបញ្ហានេះ ។
គួរបញ្ជាក់ថា មកដល់ពេលនេះអាជ្ញាធរ រឹបអូសនិងឃាត់រថយន្តកែច្នៃខុសបច្ចេកទេស យកទៅកាត់កន្ទុយចោល អស់រាប់ពាន់គ្រឿងហើយ បន្ទាប់ពីរដ្ឋាភិបាល កំណត់គោលនយោបាយហាមរថយន្តខុសបច្ចេកទេសចរាចរណ៍នៅលើដងផ្លូកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com