ជាតិ
សេដ្ឋកិច្ច
ADB ផ្ដល់ហិរញ្ញប្បទាន ៤០លានដុល្លារ សម្រាប់គម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា
× ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានកៀរគរមូលនិធិសរុប ១៩០ លានដុល្លារអាមេរិក សម្រោងអនុវត្តគម្រោងប្រែប្រួលអាកាសធាតុនៅកម្ពុជា ម៉ុងហ្គោលី និងប្រទេសតាហ្ស៊ីគីស្ថាន។ ទឹកប្រាក់ទាំងនេះមួយផ្នែក ទទួលបានពីមូលនិធិអាកាសធាតុបៃតង (GCF) ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី៩ខែមីនា។
សម្រាប់កម្ពុជាតែឯងលើគម្រោងអាកាសធាតុនេះ មូលនិធិទទួលបានមានចំនួនសរុប ៤០លានដុល្លារ ដែល ៣០លានដុល្លារជាហិរញ្ញប្បទានឥតសំណង និង ១០ដុល្លារជាហិរញ្ញប្បទានសម្បទាន។ មូលនិធិ ៤០លានដុល្លារនេះ នឹងបំពេញបន្ថែមដល់ហិរញ្ញប្បទានសម្បទាន ៩០លានដុល្លារ ដែល ADB បានផ្ដល់ដើម្បីជួយអភិវឌ្ឍន៍សង្វាក់ផ្គត់ផ្គង់កសិពាណិជ្ជកម្ម ដែលអំណោយផលចំពោះអាកាសធាតុ។
សេចក្ដីប្រកាសព័ត៌មានដដែលឲ្យដឹងថា មូលនិធិសម្រាប់ប្រទេសកម្ពុជានេះ នឹងត្រូវប្រើប្រាស់ដើម្បីបង្កើនការធន់របស់ដំណាំគោលដៅទៅនឹងការប្រែប្រួលអាកាសធាតុ ការស្ដារហេដ្ឋារចនាសម្ព័ន្ធ និងកាត់បន្ថយការបំភាយបរិមាណកាបូន៕
Tag:
ប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com