ពីនេះ ពីនោះ
ប្រើ​ខុសគ្នា​បែបណា​រវាង​ពាក្យ «​ធន ធន់ និង ធុន​»?
16, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ស្មេរ​ទូទៅ បាន​សន្មត​ថា​ពាក្យ​ទាំងបី​នេះ​មានន័យ​ដូចគ្នា និង​មាន​សូរសព្ទ​ដូចគ្នា​ដែរ​។ វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​ទាំងនេះ មានន័យ​ខុសគ្នា​ហើយ​អត្ថន័យ​ក៏​ខុសគ្នា​ដែរ​។​



​ពាក្យ​ទី​១ «​ធន​» ជា​នាមសព្ទ សម្រាប់​ប្រើ​ជាមួយ​ពាក្យ «​ធាន​» សម្គាល់​លើ​ទ្រព្យសម្បត្តិ ធនធាន​។ ធនធានធម្មជាតិ​, ធនធាន​រ៉ែ ។​ល​។

​ពាក្យ​ទី​២ «​ធន់​» ជា​កិរិយាសព្ទ មានន័យថា ទ្រាំ អត់ធ្មត់​, ស៊ូ​។ ធន់ជំងឺ​, ធន់ក្តៅ​, ធន់ត្រជាក់​, គាត់​ប្រើ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់​ណាស់ ខ្ញុំ​មិនអាច​ធន់​នឹង​ការងារ​នោះបានទេ​។ 

​ចំណែក​ពាក្យ​ទី​៣ នាមសព្ទ​«​ធុន​»  មានន័យថា ជា​ពាក្យ​ផ្សំគ្នា​ដែលមាន​កំណើត​ជាមួយគ្នា​។ ដូចជា ចាន​មួយ​ធុន កែវ​មួយ​ធុន​។​ល​៕


Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com