ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់ញ៉ាំអាហារផ្តល់សុខភាព គួរតែរៀបគម្រោងបែបណាទើបល្អ?
× ការឈានមួយជំហ៊ានៗក្នុងការញ៉ាំអាហារផ្តល់សុខភាព របបអាហារកាន់តែមានតុល្យភាពគួរតែជាការផ្លាស់ប្តូររបៀបរស់នៅបន្តិចម្តងៗ និងមិនគួរណាជារឿងពិបាកអនុវត្តឡើយ។
យោងទៅតាមសមាគមន៍ជំងឺបេះដូងអាមេរិកបានណែនាំថា៖
• មិនត្រូវមានបំណងផ្លាស់ប្តូររាល់ទម្លាប់នៃការញ៉ាំអាហារទាំងអស់របស់អ្នកក្នុងរយៈពេលតែមួយថ្ងៃឡើយ។ តាមរយៈការផ្លាស់ប្តូរគោលដៅតូចៗដូចជា ញ៉ាំបន្លែ និងផ្លែឈើច្រើន អ្នកទំនងជាងាយនឹងទទួលបានជោគជ័យជាង។
• ចម្អិនអាហារញ៉ាំខ្លួនឯងនៅផ្ទះឲ្យបានញឹកញាប់ និងកាត់បន្ថយការញ៉ាំខាងក្រៅ
• នៅពេលអ្នកត្រូវញ៉ាំអាហារពេលយប់ខាងក្រៅ ចូរជ្រើសរើសបន្លែ ឬត្រីឲ្យបានច្រើន ជំនួសការញ៉ាំអាហារមានជាតិខ្លាញ់ច្រើន។
• កុំភ្លេចញ៉ាំទឹកឲ្យច្រើន តែត្រូវកាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិផ្អែម ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com