ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការទំពារស្ករកៅស៊ូអាចជួយការពារធ្មេញបាន
× ការទំពារស្ករកៅស៊ូត្រូវបានគេរកឃើញថាមានប្រយោជន៍តាំងពីរយូរណាស់មកហើយ។ ពីមុនមានស្ករកៅស៊ូដែលបង្កើតឡើងដោយធម្មជាតិដែរ ប៉ុន្តែស្ករកៅស៊ូបច្ចុប្បន្ននេះត្រូវបានគេផ្សំឡើងដោយសារធាតុសំយោគជាច្រើនវិញ។
ស្ករកៅស៊ូខ្លះប្រហែលជាជួយការពារសុខភាពធ្មេញយើងបាន។ សមាគមន៍ជំងឺមាត់ធ្មេញអាមេរិកបាននិយាយថា វាមានការអះអាងតាមបែបវិទ្យាសាស្ត្រត្រឹមត្រូវទៅលើផលិតផលមួយនេះ ហើយក៏មានសុវត្ថិភាព និងប្រសិទ្ធភាពទៅលើការថែរក្សាធ្មេញដែរ។
ការដែលប្រើមាត់ទំពារស្ករកៅស៊ូ នឹងបង្កើនលំហូរទឹកមាត់ ដែលអាចបន្សាប និងលាងសម្អាតជាតិអាស៊ីតគ្រោះថ្នាក់ដែលបង្កើតឡើងនៅពេលអាហារត្រូវបានទំពារ និងបំបែកតូចៗ។ សមាគមន៍ដដែលនេះបានណែណាំថា មនុស្សយើងគ្រប់គ្នាគួរតែមានទម្លាប់ដុសសម្អាតធ្មេញមួយថ្ងៃពីរដង ជាមួយថ្នាំដុសធ្មេញមានជាតិហ្លរអ័ររ៉ាយ និងប្រើប្រាស់សរសៃអំបោះសម្អាតធ្មេញម្តងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ។
ការទំពារស្ករកៅស៊ូមិនគួរណាជំនួសការដុសសម្អាតធ្មេញ និងការប្រើអំបោះសម្អាតធ្មេញឡើយ។ តាមការសិក្សាបានបង្ហាញថា ការទំពារស្ករកៅស៊ីដែលគ្មានជាតិស្កររយៈពេល ២០នាទីក្រោយពីបាយរួច ប្រហែលជាជួយបង្ការការពុកធ្មេញបាន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com