ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
ពាក់កណ្តាលម៉ារ៉ាតុនព្រះសីហនុ៖ ជើងឯកផ្នែកបុរសបានលើ ម៉ា វីរ៉ូ ខណៈផ្នែកនារី បានលើកីឡាការិនីបរទេស
14, Mar 2018 ,
7:59 am
រូបភាព
កីឡាករ ម៉ា វីរ៉ូ ទទួលរង្វាន់ពេលគ្រងជើងឯកព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិខេត្តព្រះសីហនុ
×
ដោយ:
កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ម៉ា វីរ៉ូ នៅតែអាចរក្សាភាពខ្លាំង តាមរយៈការគ្រងជើងឯកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៧នៅខេត្តព្រះសីហនុ ដែលទើបបញ្ចប់កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០១៨។ កីឡាការិនីបរទេសបានក្តោបក្តាប់ទាំងស្រុងលើវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុនផ្នែកនារី។ ព្រឹត្តិការណ៍រត់ប្រណាំង ដែលធ្វើឡើងដើម្បីទាក់ទាញភ្ញៀវទេសចរ និងស្វែងរកមូលនិធិសប្បុរសធម៌មួយនេះ អាចទាក់ទាញអ្នករត់បានប្រមាណជាង២ពាន់នាក់នៅឆ្នាំនេះ។
ក្រោយប្រើពេល១ម៉ោង ២០នាទី និង៣៥វិនាទីលើការរត់ចំណាយ២១គីឡូម៉ែត្របានជួយឲ្យកីឡាករ ម៉ា វីរ៉ូ គ្រងជើងឯកប្រចាំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិលើកទី៧នៅខេត្តព្រះសីហនុ ដែលបានបញ្ចប់យ៉ាងជោគជ័យកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨។ ម៉ា វីរ៉ូ ជាកីឡាករកម្ពុជាម្នាក់គត់ ដែលបានជាន់ឈ្នាន់ជ័យលាភីលើវិញ្ញាសាស្តង់ដារអន្តរជាតិ(២១.៥៩)មួយនេះ ខណៈចំណាត់ថ្នាក់លេខ២បានទៅកីឡាករអាល្លឺម៉ង់ Adelmann Frank ក្រោយប្រើពេល១ម៉ោង២៤នាទីនិង៣២វិនាទី និងលេខ៣បានទៅកីឡាករ Cenenov Semenv Adei ក្រោយប្រើពេល១ម៉ោងនិង២៦នាទី។
ចំណែកវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រផ្នែកនារី កីឡាការិនីបរទេសបានក្តោបក្តាប់ទាំងស្រុងតែម្តង ដោយកីឡាការិនីអាល្លឺម៉ង់ Hamill Jill គ្រងជើងឯកក្រោយប្រើពេលវេលា ១ម៉ោង ៣២នាទី និង៤វិនាទី។ រីឯលេខ២បានទៅកីឡាការិនីជប៉ុន Sasaki Tatsuko និងលេខ៣បានទៅកីឡាការិនីសហរដ្ឋអាមេរិក Bawden Sara។
សម្រាប់វិញ្ញាសារត់ចម្ងាយ១០គីឡូម៉ែត្រលេខ១បានទៅកីឡាករ ធុល ចាន់ដាវុធ រីឯលេខ២បានទៅកីឡាករ ជឿ សម្ផស្ស និងលេខ៣បានទៅកីឡាករអេត្យូពី Tamiru Andage Ayal។ ចំណែកផ្នែកនារីលេខ១បានទៅកីឡាការិនីអង់គ្លេស Thomas Amneliese ខណៈលេខ២បានទៅកីឡាការិនីកូរ៉េ Hu Seooung និងលេខ៣បានទៅកីឡាការិនីខ្មែរ ហេង ម៉ីជូ។
លោក សែម ផល្លា អ្នកគ្រង់គ្រងទូទៅព្រឹត្តិការណ៍ម៉ារ៉ាតុន និងពាក់កណ្តាលម៉ាតុនអន្តរជាតិបានវាយតម្លៃថា ការប្រកួតឆ្នាំនេះបានប្រព្រឹត្តទៅយ៉ាងរលូន និងមានភាពល្អប្រសើរជាងឆ្នាំមុនទាំងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ផ្លូវរត់ និងសុវត្ថិភាពកីឡាករ។ ការជោគជ័យនេះ ដោយសារការខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងការចូលរួមសហការរបស់អាជ្ញាធរដែនដីនៅទីនោះ។
ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តព្រះសីហនុអាចនឹងវិវត្តខ្លួនជាព្រឹត្តិការណ៍ម៉ារ៉ាតុនអន្តរជាតិក្នុងករណីមានអ្នកចូលរួមវិញ្ញាសានេះចាប់១០០នាក់ឡើងទៅ។ ការវិវត្តនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។ តែយ៉ាងណា គម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយទេ។ នេះបើតាមការបញ្ជាក់របស់លោក សែម ផល្លា។
ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅខេត្តព្រះសីហនុឆ្នាំនេះបានទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណជាង២ពាន់នាក់ចូលរួម។ ក្នុងចំណោមអត្តពលិកទាំងនេះកម្ពុជាឈរចំណាត់ថ្នាក់លេខ១ ជប៉ុនលេខ២ អាមេរិកលេខ៣ អង់គ្លេសលេខ៤ ខណៈជនជាតិចិនមានចំនួនតិចតួចបំផុត។
លោក សែម ផល្លា (ស្តាំ)អ្នកគ្រប់គ្រងទួទៅព្រឹត្តិការណ៍ម៉ារ៉ាតុន និងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិនៅកម្ពុជា
បើយោងតាម លោក សែម ផល្លា ចំនួននេះមានការកើនឡើងតិចតួចធៀបនឹងឆ្នាំមុន ដោយសារខេត្តព្រះសីហនុមិនសូវសម្បូរជើងហោះត្រង់ពីក្រៅប្រទេស ហើយការតម្លើងថ្លៃសេវាកម្មសណ្ឋាគារ ផ្ទះសំណាក់ និងម្ហូបអាហារក៏ជាផ្នែកមួយផងដែរ។ ទន្ទឹមនឹងនេះអ្នកគ្រប់គ្រងទូទៅរូបនេះ ស្នើឲ្យវិស័យឯកជនត្រូវចូលរួមសហការគ្នា តាមរយៈការមិនតម្លើងថ្លៃសេវាកម្មសណ្ឋគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាតិដើម ក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ពាក់កណ្តាលម៉ារ៉ាតុនខេត្តព្រះសីហនុ
ម៉ា វីរ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
31 នាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម