ក្រសួង​ប្រៃសណីយ៍ បារម្ភ​បញ្ហា​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​កាន់តែ​ច្រើនឡើង

ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
ក្រសួង​ប្រៃសណីយ៍ បារម្ភ​បញ្ហា​លួច​ចូល​គណនី​ហ្វេ​ស​ប៊ុ​ក ដែល​កាន់តែ​ច្រើនឡើង
14, Mar 2018 , 8:59 am         2043
រូបភាព
​ភ្នំពេញ​៖  ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុង​ព្យាយាម​ទប់ស្កាត់​បញ្ហា​ការ​លួច​ចូល​គ្រប់​គ្រង់​គណនី ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Hacking)  ក្នុងពេល​កន្លងមកនេះ​។ នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ​នេះ ក្រសួង​បាន​កោះប្រជុំ​អ្នកពាក់ព័ន្ធ​ពី​ស្ថាប័នរដ្ឋ និង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត ដើម្បី​រក​វិធានការ​ចំពោះ​បញ្ហា​នេះ​។​



​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៧​មក ការ​ហេ​ក​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​បានកើត​ឡើង​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​ការ​ហេ​ក​ចូលក្នុង​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថាប័នរដ្ឋ និង​ថ្នាក់ដឹកនាំ​។ នេះ​បើតាម​ការ​ថ្លែង​របស់លោក កាន ច័ន្ទ​មេត្តា រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ដឹកនាំ​កិច្ចប្រជុំ​ខាងលើនេះ​។​

​តាមរយៈ​កិច្ចប្រជុំ​នេះ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានស្នើ​ឲ្យ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​បន្ត​តាមដាន​បញ្ហា​សន្តិសុខ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​។ ហើយ​ក្រសួង​ត្រៀម​ចេញ​គោលការណ៍​ណែនាំ​ទៅដល់​អ្នកប្រើប្រាស់​អ៊ីនធឺណិត និង​ប្រកា​សលេខ​ទូរ​សព្ទ​ជា​សាធារណៈ (Hotline) ដើម្បី​បញ្ចៀស និង​ដោះស្រាយ​បញ្ហា​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​។

​នៅ​ដើមឆ្នាំ​២០១៨​នេះ ចំនួន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​កនៅ​កម្ពុជា​បាន​ឡើងដល់ ៦,៨ លាន​នាក់​។ នេះ​បើតាម​តួលេខ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​៕


Tag:
 ហេ​ក​
  អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com