អត្ថបទពាណិជ្ជកម្ម
អាណាចក្រ​បៃតង គ្រង​ជើងឯក Tiger Street Football Festival 2018 ទូទាំងប្រទេស​
14, Mar 2018 , 10:09 am        
រូបភាព
​ក្រុម​អាណាចក្រ​បៃតង​បាន​ក្លាយជា​ម្ចាស់​ជើងឯក​ពានរង្វាន់​ដ៏​ធំ​ប្រចាំ​កម្ពុជា Tiger Street Football Festival 2018 បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ (A) ដោយ​លទ្ធផល ២-១ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

​ក្រោយ​លទ្ធផល​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ឃើញថា 3G FC បាន​ចាញ់ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ (A) ដោយ​លទ្ធផល ០-១ ខណៈ​ក្រុមយុវជន​ទួល​តា​ឯក មកពី​ខេត្តបាត់ដំបង​បាន​ចាញ់​ក្រុម អាណាចក្រ​បៃតង ដោយ​លទ្ធផល ២-៣​។

​ទីបំផុត ក្រុម 3G FC ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ បន្ទាប់ពី​យកឈ្នះ​ក្រុម​លេខ​៤ យុវជន​ទួល​តា​ឯក​ដោយ​លទ្ធផល​ចាស់ដៃ ៤-០​។  ក្រុម​ខ្លាំង​ប្រចាំរាជធានី​ភ្នំពេញ អាណាចក្រ​បៃតង ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ បន្ទាប់ពី​យកឈ្នះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ (A) ដោយ​លទ្ធផល​តឹងតែង ២-១​។​



​ចំពោះ​រង្វាន់​ជើងឯក​ទូទាំងប្រទេស ក្រុម​លេខ​១៖ អាណាចក្រ​បៃតង ទទួលបាន​ពាន​១ មេដាយមាស និង​រង្វាន់ ១៥ ០០០ ដុល្លារ​អាមេរិក​, ក្រុម​លេខ​២៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ (A) ទទួល​មេដាយប្រាក់ និង​រង្វាន់ ៥ ០០០ ដុល្លារ​អាមេរិក​។ ក្រុម​លេខ​៣៖ 3G FC ទទួល​មេដាយ​សំរឹទ្ធ និង​រង្វាន់ ២ ៥០០ ដុល្លារ​អាមេរិក​។ ក្រុម​លេខ​៤៖ យុវជន​ទួល​តា​ឯក ទទួលបាន​រង្វាន់ ១ ០០០ ដុល្លារ​អាមេរិក​។​

​ពិធី​ប្រគល់​រង្វាន់​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អតីត​កំពូល​តារាបាល់ទាត់​លំដាប់​ពិភពលោក Ryan Giggs ជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ម៉ាក​សញ្ញា​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​តំណាង​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ព្រមទាំង​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​ផងដែរ​។​















​ចំពោះ​ព័ត៌មាន​លម្អិត​បន្ថែ​មអំ​ពី​វគ្គ​ផ្តាច់ព្រ័ត្រ Tiger Street Football Festival 2018  សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​៖www.facebook.com/TigerBeerKH
#TSFF2018
​    ​សូម​ពិសា​ដោយ​ការទទួលខុសត្រូវ​

​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com