រូប​វិទូ​អង់គ្លេស Stephen Hawking ស្លាប់​ក្នុង​វ័យ​៧៦​ឆ្នាំ​
អន្តរជាតិ
រូប​វិទូ​អង់គ្លេស Stephen Hawking ស្លាប់​ក្នុង​វ័យ​៧៦​ឆ្នាំ​
14, Mar 2018 , 11:21 am        
រូបភាព
អ្នក​វិទ្យាសាស្តកំពូលអង់គ្លេស លោក Stephen Hawking នាពិធីបើកកីឡាប៉ារ៉ាឡាំពិកក្រុងឡុងដ៍​ឆ្នាំ២០១២។ រូបថត AFP
អ្នក​វិទ្យាសាស្តកំពូលអង់គ្លេស លោក Stephen Hawking នាពិធីបើកកីឡាប៉ារ៉ាឡាំពិកក្រុងឡុងដ៍​ឆ្នាំ២០១២។ រូបថត AFP
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​១៤ ខែមីនា រូប​វិទូ​អង់គ្លេស Stephen Hawking បានទទួល​មរណភាព​ក្នុង​វ័យ​៧៦​ឆ្នាំ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស BBC ។​



​លោក Stephen Hawking ល្បីឈ្មោះ​ចំពោះ​ស្នាដៃ​ខាង​រន្ធ​ខ្មៅក្នុងលំហ (Black Hole) និង​ទ្រឹស្តី​ទំនាញ​។ លោក​ក៏​ជា​អ្នកនិពន្ធ​សៀវភៅ​ល្បីៗ​ដូចជា​ប្រវត្តិ​សា​ស្រា​នៃ​ពេលវេលា​ដែរ​។ អ្នកនាំពាក្យ​របស់​គ្រួសារ​លោក Hawking និយាយថា លោក​បាន​ស្លាប់​ក្នុងពេល​កំពុង​សម្រាន្ត​ក្នុងផ្ទះ​នៅ​ទីក្រុង​ឡុង​ដ៏​។​
អត្ថបទទាក់ទង

​កូនៗ​ទាំងបី​របស់លោក​មាន Lucy, Robert និង Tim និយាយថា ពួក​គេសោកស្ដាយ​ខ្លាំង ​ចំពោះ​ការបាត់បង់​ឪពុក​ជាទី​ស្រឡាញ់​។ ពួកគេ​បន្តថា លោក Hawking គឺជា​អ្នកវិទ្យាសាស្ត្រ​ដ៏​អស្ចារ្យ និង​ជា​បុរស​ពិសេស​ម្នាក់ ហើយ​ស្នាដៃ​របស់លោក​នឹង​នៅ​ស្ថិតស្ថេរ​រហូត​។ 

​រូប​វិទូ​ជនជាតិ​អង់គ្លេស​រូបនេះ​មាន​ជម្ងឺ​ទាក់ទង​ប្រព័ន្ធ​ប្រសាទ​ក្នុង​ឆ្នាំ​១៩៦៣ ដែល​ធ្វើ​ឲ្យ​លោក​ពិកា និង​អង្គុយ​លើ​រទេះ​សឹង​មួយជីវិត​ទៅហើយ​៕  


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 62671 [1] => 10 [2] => រូប​វិទូ​អង់គ្លេស Stephen Hawking ស្លាប់​ក្នុង​វ័យ​៧៦​ឆ្នាំ​ [3] => content [4] => [5] => [6] => 0 [7] => 0 [8] => )