ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការចាក់​ម្ជុ​លវិទ្យាសាស្ត្រ​បំបាត់​ការឈឺចាប់​នៅ​ជា​រឿង​ខ្វែងគំនិត​គ្នា​នៅឡើយ​
15, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹងថា NHS បាន​ចំណាយលុយ​២៥​លាន​ផោន​ជា​រៀងរាល់ឆ្នាំ​ ទៅលើ​ការចាក់​ម្ជុ​រ​វិទ្យាសាស្ត្រ ថ្វីបើ​អ្នកវិទ្យាសាស្ត្រ​ជាច្រើន​និយាយថា វា​មិនមាន​អំណះអំណាង​គ្រប់គ្រាន់​ បញ្ជាក់ថា​អាច​ទប់ស្កាត់​ការឈឺ​ចាប់បាន​ក៏ដោយ​។ រឿងនេះ​គឺជា​ការតស៊ូ​មតិ​មួយ​ ដែល​បានមកពី​ការ​គំនិត​ពីរ​ផ្សេងៗ​គ្នា ដោយ​មួយ​គាំទ្រ​ទៅលើ​ប្រសិទ្ធភាព​ម្ជុ​លវិទ្យាសាស្ត្រ និង​មួយទៀត​មិន​គាំទ្រ​។



​អ្នកស្រាវជ្រាវ​ម្នាក់​មកពី British Medical Acupuncture Society យល់ថា ម្ជុល​វិទ្យាសាស្ត្រ​គឺជា​វិធី​ព្យាបាល​មួយ​ផ្សេងទៀត ​ដែលមាន​ប្រសិទ្ធ​ភាព ហើយក៏​កំពុងតែ​ស្ថិត​ក្នុងការ​ស្រាវ​ជ្រាវ​ដែរ ដោយសារតែ​វា​កង្វះ​នូវ​ការចាប់អារម្មណ៍​ ខាង​ការផ្សព្វផ្សាយ​។ យ៉ាងណាមិញ អ្នកស្រាវជ្រាវ​ពីរ​នាក់ ​មកពី​សាកលវិទ្យាល័យ Southern Denmark បាន​និយាយថា វា​មិនមាន​អំណះអំណាង​គ្រប់គ្រាន់​ ទាក់ទង​នឹង​អត្ថប្រយោជន៍​ខាង​ជំងឺ​ទេ ដូច្នេះហើយ​ការប្រឈមមុខ​ធ្ងន់ធ្ងរ​ នៃ​ការព្យាបាល​ដោយ​ម្ជុ​លវិទ្យាសាស្ត្រ និង​តម្លៃ​សេវាកម្ម​សុខភាព​ គឺ​មិនអាច​យល់ថា​ត្រឹមត្រូវ​បានឡើយ​។

​និយាយ​ឲ្យ​ខ្លី​ទៅ​គឺថា អត្ថប្រយោជន៍​នៃ​ការចាក់​ម្ជុ​ល​វិទ្យាសាស្ត្រ ​គឺមាន​ហើយ តែ​វា​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ វា​ក៏មាន​ការបារម្ភ​ជាច្រើន​ ទៅលើ​ឥ​ទ្ធិ​ពល​វិជ្ជមាន ​ដែល​ត្រូវបាន​រកឃើញ​ក្នុងការ​ស្រាវជ្រាវ​ ទាក់ទង​នឹង​ម្ជុ​លវិទ្យាសាស្ត្រ​នោះ​ គឺ​តិចតួច​បំផុត​។​

​អ្នកចូលរួម​សិក្សា​ដឹងថា​ នៅពេលណា​ពួកគេ​នឹងត្រូវ​ព្យាបាល​ដោយ​ប្រើ​ម្ជុល​វិទ្យាសាស្ត្រ​នេះ​។ ជាមួយគ្នានេះដែរ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​តូច​ បាន​ប្រៀបធៀប​វិធី​ព្យាបាល​ដោយ​ប្រើ​ម្ជុ​ល​វិទ្យាសាស្ត្រ​ ជាមួយនឹង​ការថែទាំ​សុខភាព​ធម្មតា ឬ​ដំណើរការ​វេជ្ជសាស្ត្រ​ផ្សេងៗ​ទៀត​។ ការព្យាបាល​ដោយ​ប្រើ​ម្ជុ​ល​វិទ្យាសាស្ត្រ​ សម្រាប់​ការឈឺ​ចង្កេះ​ ត្រូវបាន​គេ​ដក​ចេញ ពី​ក្បួន​ណែនាំ​របស់ NICE ហើយ​កាលពី​គេ​ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ​ ក្នុង​ឆ្នាំ​២០១៦​មក​ម្ល៉េះ ដោយសារតែ​វា​មិនមាន​អំណះអំណាង​ណាមួយ​ ដែល​គួរ​ឲ្យ​ទុកចិត្ត​ថា​ ល្អ​ជាង​ការប្រើ​ម្ជុ​លចាក់​ថ្នាំ​។ យ៉ាងណាមិញ ក្បួន​ណែនាំ​របស់ NICE នៅតែ​ណែនាំ​ការចាក់​ម្ជុ​លវិទ្យាសាស្ត្រ ​សម្រាប់​អា​ការឈឺ​ក្បាល​ បែប​តឹង​រ៉ាំរ៉ៃ និង​ប្រកាំង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com