អត្ថបទពាណិជ្ជកម្ម
ទទួលបាននំដូហ្វណាត់ ១០០ប្រអប់ ដោយឥតគិតថ្លៃសម្រាប់១០០នាក់ដំបូងនៅហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម សាខាម៉ៅសេទុង
× ដើម្បីអបអរពិធីសម្ពោធសាខាថ្មីរបស់ខ្លួន ហាងនំដូហ្វណាត់ និងកាហ្វេដ៏ល្បីឈ្មោះ គ្រីសស្ពី គ្រីម នឹងធ្វើការផ្តល់ជូន នំដូហ្វណាត់ ១០០ប្រអប់ សម្រាប់១០០នាក់ដំបូងគេ ចាប់ពីម៉ោង ៤:០០រសៀលតទៅ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ នៅសាខាថ្មី ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង (ជិតវិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ)។ លើសពីនេះទៅ ក៏មានការផ្ដល់ជូនកម្មវិធីពិសេសជាច្រើនទៀតដូចជា ទិញ ១ ថែម ១ ចាប់ថ្ងៃទី១៦ ដល់២១ ខែមីនា និងការបញ្ចុះតម្លៃ៥០ ភាគរយ លើភេសជ្ជះទាំងអស់រហូតដល់ថ្ងៃទី៣១ ខែមីនា ផងដែរ។
គួរបញ្ជាក់ផងដែរថា ហាងនំដូហ្វណាត់ និងកាហ្វេ គ្រីសស្ពី គ្រីម គឺម៉ាកយីហោដ៏ល្បីឈ្មោះពីសហរដ្ឋអាមេរិក ដែលមានហាងជាង ១០០០ហាង នៅក្នុងប្រទេសចំនួន ២៧ប្រទេស ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ទទួលបានសិទ្ធដាក់លក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើង និងជាប្រទេសទី ២៧ ក្នុងពិភពលោក ដែលបានបើកដំណើរការសាខាទី១ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក។ សព្វថ្ងៃនេះ គ្រីសស្ពី គ្រីម មានសាខាចំនួន៥សាខា
សាខាទី១ ស្ថិតបឹងកេងកងកែងផ្លូវ ៣០២ និង ៥១ (ផ្លូវប៉ាស្ទ័រ)
សាខាទី២ ស្ថិតនៅផ្សារទំនើប AEON Mall (ជាន់ផ្ទាល់ដី)
សាខាទី៣ ស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ពោធិ៍ចិនតុង)
សាខាទី៤ ស្ថិតនៅផ្សារទំនើប ធីខេ (TK Avenue)
និងសាខាទី៥ ថ្មីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ជិតវិទ្យាស្ថាន វ៉ាន់ដា គេណនេយ្យ។
សូមកុំភ្លេចចូលរួមឲ្យបានច្រើន ដើម្បីទទួលបានការផ្ដល់ជូនកម្មវិធីពិសេសៗ និងសប្បាយៗ ជាច្រើនផងដែរ។ គ្រីសស្ពី គ្រីម ចែករំលែកភាពរីករាយ !
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com