អត្ថបទពាណិជ្ជកម្ម
ទទួលបាន​នំ​ដូ​ហ្វ​ណាត់ ១០០​ប្រអប់ ដោយ​ឥតគិតថ្លៃ​សម្រាប់​១០០​នាក់​ដំបូង​នៅ​ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម សាខា​ម៉ៅ​សេទុង​
14, Mar 2018 , 4:26 pm        
រូបភាព
​ដើម្បី​អបអរ​ពិធី​សម្ពោធ​សាខា​ថ្មី​របស់ខ្លួន ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ​ដ៏​ល្បីឈ្មោះ គ្រី​ស​ស្ពី គ្រី​ម នឹងធ្វើ​ការផ្តល់ជូន នំ​ដូ​ហ្វ​ណាត់ ១០០​ប្រអប់ សម្រាប់​១០០​នាក់​ដំបូង​គេ ចាប់ពី​ម៉ោង ៤:០០​រសៀល​តទៅ នៅ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៨ នៅ​សាខា​ថ្មី ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង (​ជិត​វិទ្យាស្ថាន វ៉ាន់ដា គណនេយ្យ​)​។ លើសពីនេះ​ទៅ ក៏មាន​ការផ្ដល់ជូន​ក​ម្ម​វិធី​ពិសេស​ជាច្រើន​ទៀត​ដូចជា ទិញ ១ ថែម ១ ចាប់​ថ្ងៃទី​១៦ ដល់​២១ ខែមីនា និង​ការ​បញ្ចុះតម្លៃ​៥០ ភាគរយ លើ​ភេ​ស​ជ្ជះ​ទាំងអស់​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា ហាង​នំ​ដូ​ហ្វ​ណាត់ និង​កាហ្វេ គ្រី​ស​ស្ពី គ្រី​ម គឺ​ម៉ាក​យីហោ​ដ៏​ល្បីឈ្មោះ​ពី​សហរដ្ឋអាមេរិក ដែលមាន​ហាង​ជាង ១០០០​ហាង នៅក្នុង​ប្រទេស​ចំនួន ២៧​ប្រទេស ដោយ​ក្រុមហ៊ុន អ៊ី អេ​ហ្វ ជី (EFG) ទទួលបាន​សិទ្ធ​ដាក់លក់​ជា​ផ្លូវការ​ក្នុងប្រទេស​កម្ពុជា​យើង និង​ជា​ប្រទេស​ទី ២៧ ក្នុង​ពិភពលោក ដែល​បាន​បើក​ដំណើរការ​សាខា​ទី​១ នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៦ កន្លងមក​។ សព្វថ្ងៃនេះ គ្រី​ស​ស្ពី គ្រី​ម មាន​សាខា​ចំនួន​៥​សាខា



​សាខា​ទី​១ ស្ថិត​បឹង​កេងកង​កែង​ផ្លូវ ៣០២ និង ៥១ (​ផ្លូវ​ប៉ាស្ទ័រ​)
​សាខា​ទី​២ ស្ថិតនៅ​ផ្សារ​ទំនើប AEON Mall (​ជាន់​ផ្ទាល់​ដី​)
​សាខា​ទី​៣ ស្ថិតនៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (​ពោធិ៍ចិនតុង​)
​សាខា​ទី​៤ ស្ថិតនៅ​ផ្សារ​ទំនើប ធី​ខេ (TK Avenue)
​និង​សាខា​ទី​៥ ថ្មី​នេះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង ជិត​វិទ្យាស្ថាន វ៉ាន់ដា គេ​ណ​នេ​យ្យ​។​
​សូមកុំ​ភ្លេច​ចូលរួម​ឲ្យ​បាន​ច្រើន ដើម្បី​ទទួលបាន​ការផ្ដល់ជូន​កម្មវិធី​ពិសេសៗ និង​សប្បាយៗ ជាច្រើន​ផងដែរ​។ គ្រី​ស​ស្ពី គ្រី​ម ចែករំលែក​ភាព​រីករាយ !
 
​(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com