ពីនេះ ពីនោះ
តើ​ពាក្យ «​គត់ និង​គុត​» មានន័យ​ដូចគ្នា​ឬទេ​?
19, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ទាំងពីរ​នេះ​មិន​មានន័យ​ដូចគ្នា​នោះទេ តែ​គ្រាន់តែ​បញ្ចេញ​សំលេង​ដូចគ្នា​តែប៉ុណ្ណោះ​។ សន្ទានុក្រម​សទិសសូរ​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ «​គត់ និង​គុត​»​សម្រាប់​ប្រើ​ក្នុងតួនាទី​ខុសគ្នា​។



«​គត់​» សម្គាល់​ពី​ចំនួនគត់  ដែល​ត្រឹម ដែល​ត្រឹម​មិន​ខ្វះ មិន​លើស​។  មាន​របស់របរ​សព្វ​គ្រប់ ។​

«​គុត​» សំដៅ​ដោយ​ការ​ប្រហារ កាប់ ពិឃាត ធ្វើឃាត សម្លាប់ ច្រើន​និយាយថា វាយ​គុត ធ្វើ​គុត​។ តែ​ពាក្យ «​គត់​» នេះ​សម្រាប់​ប្រើ​ក្នុង​ភាសា​ព្រះ​រាជវង្ស ឬ​អ្នកមានអំណាច​ខ្ពង់ខ្ពស់​តែប៉ុណ្ណោះ​៕


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com