អត្ថបទពាណិជ្ជកម្ម
SCG សហការ​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រៀបចំ​ការប្រកួត​សំណង់​ទូទាំងប្រទេស​កម្ពុជា​
15, Mar 2018 , 9:51 am        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​អេស​ស៊ីជី (SCG) ដែលជា​ក្រុមហ៊ុន​ពហុ​សាជីវកម្ម​ឈានមុខ​គេ​នៅក្នុង​តំបន់​អាស៊ាន បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៃ​ប្រទេស​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការរៀបចំ​ការប្រកួត​សំណង់​ទូទាំងប្រទេស ដែល​ប្រព្រឹត្តិ​ទៅនា​ឆ្នាំនេះ ដើម្បី​ជាការ​បង្កើន​ជំនាញ​របស់​ជាងសំណង់ និង​លើកកម្ពស់​គុណភាព​ផ្នែក​សំណង់ ក៏ដូចជា​អភិវឌ្ឍន៍​ឧស្សាហកម្ម​សំណង់​ជារួម​ផងដែរ​។​
 
​តាមរយៈ​បទពិសោធន៍​ច្រើន​ទសវត្ស​នៃ​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន SCG បាន​មើលឃើញ​នូវ​បញ្ហា​ប្រឈម ដែល​ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​គម្រោង​សាងសង់ តែង​ជួបប្រទះ ក្នុងការ​ស្វែងរក​ជាង​សំណង់ ដែល​ទទួលបាន​ការបណ្ដុះ​បណ្ដាល​ត្រឹមត្រូវ និង​មាន​ជំនាញ​ហើយក៏​បាន​មើលឃើញ​នូវ​បញ្ហា​ប្រឈម​ប្រហាក់ប្រហែលគ្នា សម្រាប់​ជាងសំណង់ ដែលមាន​ទេពកោសល្យ និង​មានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ ក្នុងការ​ទទួលបាន​នូវ​ប្រាក់​ឈ្នួល​ល្អប្រសើរ សម្រាប់​ទឹកដៃ​ការងារ​ដែលមាន​គុណភាព​របស់ខ្លួន​។​



​ការរៀបចំ​នូវ​ការប្រកួត​ទូទាំងប្រទេស​នេះ នឹងធ្វើ​តេស្ត​លើ​ជំនាញ​របស់​ជាងសំណង់ សម្រាប់​ការងារ​បូក​ស៊ីម៉ង់ត៍ និង​ប្រក់​ដំបូល ហើយ​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការដែល​គាំទ្រ​ដល់​ចក្ខុវិស័យ​របស់ SCG ក្នុងការ​រួមចំណែក​ដ​ល់​ការអភិវឌ្ឍន៍​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា តាមរយៈ​ការបណ្ដុះបណ្តាល ការអប់រំ និង​ការលើកកម្ពស់​បទដ្ឋាន​សំណង់​។
 
​យុទ្ធនាការ​នេះ​បានចាប់ផ្ដើម​កាលពីដើម​ខែ​នេះ តាមរយៈ​ការសម្ពោធ​នូវ​គម្រោង​បណ្ដុះបណ្ដាល​ជាងសំណង់ ដែល​បានចាប់ផ្ដើម​បណ្ដុះបណ្ដាល​ជាងសំណង់ លើ​ផ្នែក​បូក​ស៊ីម៉ង់ត៍ និង​ប្រក់​ដំបូល ដែល​ការបណ្ដុះបណ្ដាល​នេះ​ធ្វើឡើង​នៅឯ​វិទ្យាស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ចំនួន​ពីរ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​សិក្ខាកាម​ដែល​បាន​ឆ្លងកាត់​គម្រោង​បណ្ដុះបណ្ដាល​ជាងសំណង់​នេះ នឹងមាន​សិទ្ធិ​ចូលរួម​នៅក្នុង​ការប្រកួត ដែល​នឹង​រៀបចំ​នៅក្នុង​ឆ្នាំនេះ ក្នុង​គោលបំណង​បង្ហាញ​ដល់​ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​គម្រោង​សាងសង់​បានឃើញ​នូវ​ជាងសំណង់​ដែលមាន​ជំនាញ​ត្រឹមត្រូវ​។


 
​លោក ស៊ុម​វ៉ាង ម៉ាន់​ពីមុន​ឆៃ (Somwang Manpimonchai) នាយក​ក្រុមហ៊ុន SCG ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍ថា​៖ "​យុទ្ធនាការ​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ចក្ខុវិស័យ​របស់​យើង ក្នុងការ​ផ្ដល់នូវ​មធ្យោបាយ​មាន​ប្រយោជន៍​សម្រាប់​ម្ចាស់​លំនៅដ្ឋាន ម្ចាស់​គម្រោង​សាងសង់ និង​ជាងសំណង់ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ស្វែងរក​អ្នក​ដែលមាន​ជំនាញ​ត្រឹមត្រូវ​សម្រាប់​ការងារ​សំណង់​។ យើង​មាន​មោទនភាព និង​មាន​កិត្តិយស ដែល​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ជាមួយនឹង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​រៀបចំ​នូវ​ការប្រកួត​នេះ​ឡើង​”​។​

​ការប្រកួត​ជម្រុះ​នៅតាម​ខេត្ត សម្រាប់​ផ្នែក​បូក​ស៊ីម៉ង់ត៍​នឹងត្រូវ​បានធ្វើ​ឡើង​នៅតាម​ទី​រួម​ខេត្ត​សំខាន់ៗ​ទូទាំងប្រទេស ហើយ​អ្នកឈ្នះ​ក្នុង​វគ្គ​ជម្រុះ​នោះ នឹងចូលរួម​ក្នុងការ​ប្រកួត​ចុងក្រោយ ដែល​រៀបចំ​ដោយ SCG ក្នុង​រាជធានី​ភ្នំពេញ នៅ​ចុង​ឆ្នាំនេះ​ផងដែរ​។ ចំណែកឯ​ការប្រកួត​ផ្នែក​ប្រក់​ដំបូល​នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ នៅ​ខែធ្នូ ឆ្នាំ ២០១៨ ខាងមុខនេះ​។

​ទាំង​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល និង​ក្នុង​ការប្រកួត ជាងសំណង់ នឹង​ប្រើប្រាស់​នូវ​ផលិតផល​គុណភាព​ខ្ពស់​ចុងក្រោយ​របស់ SCG មានដូចជា​ស៊ីម៉ង់ត៍ ខេ​-​ស៊ី​មេន និង​ក្បឿង SCG ជាដើម ។​



​សិក្ខាកាម​ដែល​ចូលរួម នឹង​ទទួលបាន​វិ​ញ្ញាប​ន​ប័ត្រ​បញ្ជាក់​ការបណ្ដុះបណ្ដាល​ពី​គម្រោង​នេះ ខណៈដែល​ជ័យលាភី​ចុងក្រោយ​នឹង​ទទួលបាន​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ២ លាន​រៀល និង​អាច​ចូលរួម​ដំណើរ​ទស្សនកិច្ច​អប់រំ ទៅកាន់​ប្រទេស​ថៃ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន SCG ផងដែរ​។
  
​លោក ស៊ុម​វ៉ាង មាន​មានប្រសាសន៍​ទៀតថា​៖ “​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ជាងសំណង់ ដែល​បាន​ឆ្លងកាត់​ការបណ្ដុះបណ្ដាល​ក្នុង​គម្រោង​បណ្ដុះបណ្ដាល​ជាងសំណង់​របស់​យើង ដែល​ត្រូវ​បង្ហាញ​ជំនាញ​សំណង់​របស់ខ្លួន ហើយ​កសាង​កិត្តិនាម​របស់ខ្លួន​ផងដែរ​។ កិត្តិនាម​កាន់តែ​ល្អ​មានន័យថា មាន​ការងារ​កាន់តែច្រើន និង​ប្រាក់ចំណូល​កាន់តែ​ខ្ពស់​។ សម្រាប់​ម្ចាស់​លំនៅដ្ឋាន និង​ម្ចាស់​គម្រោង​សាងសង់​វិញ ពួកគេ​ច្បាស់​ជា​ទុកចិត្ត​ចំពោះ​លទ្ធផល​ការងារ ប្រសិនបើ​ពួកគេ​ជ្រើស​រើសយក​ជាងសំណង់ ដែលមាន​ការបញ្ជាក់​ត្រឹមត្រូវ​ចេញពី​ការប្រកួត​នេះ​”​។​

​ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អប់រំ បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ក្រុមហ៊ុន SCG ។​

​ឯកឧត្តម បាន​មានប្រសាសន៍ថា​៖ “​គោលបំណង​នៃ​ការប្រកួតប្រជែង​ជំនាញ​នេះ ដើម្បី​លើកទឹកចិត្ត​ដល់​ជាងសំណង់​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​ក្នុងប្រទេស​កម្ពុជា​ឲ្យ​ឈានដល់​កម្រិត​អន្តរជាតិ តាមរយៈ​ការប្រកួតប្រជែង​ជំនាញ​ដោយ​ប្រើប្រាស់​នូវ​ចំណេះដឹង ជំនាញ​ពី​ការបណ្តុះបណ្តាល និង​បទពិសោធន៍​តាម​ការដ្ឋាន​”​។​



​ចំណែកឯ​លោក ស៊ុម​វ៉ាង បាន​បន្ថែមថា​៖ “​យុទ្ធនាការ​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ក្ដី​បំណង​របស់​ក្រុមហ៊ុន SCG ក្នុងការ​បង្កើន​គុណភាព និង​ជំនាញ​ផ្នែក​សំណង់​នៅ​កម្ពុជា តាមរយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​សម្រាប់​ជាងសំណង់ ដែល​យើង​បាន​សម្ពោធ​កាលពី​ខែ​មិនា​។ តាមរយៈ​សម្ភារៈ​សំណង់​ដែលមាន​គុណភាព​ខ្ពស់​របស់ SCG គួបផ្សំ នឹង​ជាងសំណង់​ជំនាញ ដែលមាន​ការបញ្ជាក់​ពី​វគ្គ​បណ្ដុះបណ្ដាល ប្រាកដ​ណាស់​យើង​នឹង​អាចជួយ​ដល់​ឧស្សាហកម្ម​សំណង់​របស់​កម្ពុជា ឲ្យ​មានការ​អភិវឌ្ឍន៍​មួយកម្រិត​ទៀត​នៅក្នុង​ពេលអនាគត​ដ៏​ខ្លី​”​។​



(​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com