រថយន្ត
អត្ថបទពាណិជ្ជកម្ម
បែកធ្លាយ​លក្ខណៈ​ស​ម្ប​តិ្ត​របស់ Ford Ranger 2019
15, Mar 2018 , 11:53 am        
រូបភាព
ដោយ:
​បច្ចុប្បន្ន រថយន្ត Ford Ranger ជា​រថយន្ត Pick Up ដែល​ទទួលបាន​ការពេញនិយម​បំផុត​នៅ​ប្រទេស​កម្ពុជា ដែលមាន​ការទទួលស្គាល់​ពី​សំណាក់​អតិថិជន​ទាំង​គុណភាព សមត្ថភាព និង​បច្ចេកវិទ្យា​។​កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន  RMA Cambodia ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បាន​បើកទទួល​ការ​កក់​ទុកជាមុន​នូវ​រថយន្ត Ford Ranger 2019​។
 
​បើតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមហ៊ុន RMA Cambodia បាន​ឲ្យ​ដឹងថា កំពូល​រថយន្ត Pick Up Ford Ranger 2019 បានធ្វើការ​អភិវឌ្ឍន៍​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ដែល​ធ្វើអោយ​រថយន្ត​នេះ កាន់តែ​រឹងមាំ កាន់តែខ្លាំង និង​កាន់តែ​ទំនើប​លើសពី​រថយន្ត Pick Up ដ៏​ទៃ​។ ក្នុងនោះដែរ បច្ចេកវិទ្យា​សំខាន់ៗ​ដែល​ត្រូវបាន​បំពាក់​នៅលើ​រថយន្ត Ford Ranger 2019 នោះ​រួមមាន​៖

•​    ​ចង្កៀង​គុជ HID Headlamp និង​ចង្កៀង LED បំភ្លឺ​នៅពេល​ថ្ងៃ​ដ៏​ស្រស់ស្អាត បានផ្តល់​នូវ​ភាព​ទាក់ទាញ​សម្រាប់​រថយន្ត​នេះ​នៅពេល​ដែលមាន​វត្តមាន​នៅលើ​ផ្លូវ និង​មាន​ហ្វា​កូដ​អូ​តូ​ដែល​អាច​ទម្លាក់​ហ្វា​កូដ​ដោយ​ស្វ័យប្រវត្តិ​នៅពេល​មាន​រថយន្ត​មកពី​ខាងមុខ​


 
•​    ​បញ្ឆេះ​រថយន្ត​ដោយ​ពុំ​ចាំបាច់​ប្រើ​សោរ (Push Button Start)


 
•​    ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ (Assisted Parallel Parking)  អាចជួយ​សម្រួល​ឲ្យ​អ្នកបើកបរ​ចូល​ចត​ដោយ​ស្វ័យប្រវត្តិ​ដោយ​ដោយ​គ្រាន់តែ​ធ្វើការ​អប​ហ្វ្រាំង​តែប៉ុណ្ណោះ 



​ក្រៅពីនេះ​រថយន្ត Ford Ranger 2019 បាន​បំពាក់​នូវ​ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​ដូចជា ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង (Lane Keeping Alert and Lane Keeping Aid) ជា​ប្រព័ន្ធ​មួយ​ដែល​អាច​ផ្តល់ជូន​អ្នកបើកបរ​សម្រាប់​ការពារ ចំពោះ​ការចាកចេញ​ពី​គន្លង​ផ្លូវ​ដោយ​ចៃដន្យ​នៅពេលដែល​កំពុងបើក​ប​រ​ក្នុង​ល្បឿន​លឿន​។​



​ប្រព័ន្ធ​បន្ថយល្បឿន​និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្តិ (Adaptive Cruise Control)  អាច​ឲ្យ​អ្នកបើកបរ​ធ្វើការ​កំណត់​ទៅលើ​ល្បឿន​ក៏ដូចជា​ចម្ងាយ​ចំពោះ​រថយន្ត​ដែល​បើក​នៅ​ពី​ខាងមុខ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ធ្វើយ៉ាងណា​បញ្ជៀ​ស​អ្នកបើកបរ ឲ្យ​ចៀស​ផុតពី​ការបើកបរ​លើស​ល្បឿន​ដែល​បានកំណត់​។


 
​ប្រព័ន្ធ​ផ្តល់​សញ្ញា​គ្រោះថ្នាក់​ដែល​អាច​កើតមាន​នៅខាងមុខ (Forward Collision Warning) ប្រព័ន្ធ​នេះ​មាន​ទំនាក់ទំនង​ផ្សារភ្ជាប់​ទៅនឹង​ប្រព័ន្ធ​កំណត់​ល្បឿន​រថយន្ត ដែល​អាច​ផ្តល់​ឲ្យ​អ្នកបើកបរ​ធ្វើការ​ពិនិត្យ ពី​ចន្លោះ​សុវត្ថិភាព​នៃ​រថយន្តរ​បស់​គាត់​នៅក្នុង​ចម្ងាយ​សុវត្ថិភាព​មួយ​ដោយ​បញ្ចេញ​សម្លេង​និង​បង្ហាញ​សញ្ញា​គ្រោះថ្នាក់​ឲ្យ​អ្នកបើកបរ​បានដឹង និង​ត្រៀមខ្លួន​ជៀស​ផុតពី​គ្រោះថ្នាក់​ដែលមាន​ចំពោះមុខ
 
​និង​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)​។​


 
(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com