កីឡាជាតិ
ជាតិ
កីឡាករជនពិការ ពេជ្រ យ៉ារ៉េ ជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងដងកាំបិត កីឡាករ ពេជ្រ យ៉ារ៉េ ពេលឡើងទទួលប្រាក់ឧបត្ថម្ភពីសម្តេច ហ៊ុន សែន នៅវិមានសន្តិភាពកាលពីពេលកន្លងទៅ
× កីឡាករហែលទឹកជនពិការ ពេជ្រ យ៉ារ៉េ អំពាវនាវរកជំនួយសប្បុរសធម៌ ដើម្បីជួយសម្រួលដល់ការចំណាយថ្លៃព្យាបាល ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងដងកាំបិតកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨។ បច្ចុប្បន្ន យ៉ារ៉េ បានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រ ទៅដេកសម្រាកព្យាបាលរបួសនៅផ្ទះដ៏តូចចង្អៀតមួយក្នុងខណ្ឌព្រែកព្នៅ នៅជាប់សាលាបឋមសិក្សាព្រែកព្នៅ។
ដោយមានជីវភាពខ្វះខាត ហើយត្រូវចំណាយលើថ្លៃថ្នាំពេទ្យជាប្រចាំ បានជំរុញឲ្យកីឡាករហែលទឹកជនពិការ ពេជ្រ យ៉ារ៉េ ដែលជួបគ្រោះថ្នាក់ចរាចរណ៍បាក់ឆ្អឹងដងកាំបិត អំពាវនាវរកជំនួយសប្បុរសធម៌ពីសប្បុរសជន ដើម្បីជួយសម្រួលបន្ទុកដ៏ធ្ងន់ធ្ងរនេះ។ បើយោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Pich Yaray ក្រៅពីរបួសដ៏ធ្ងន់ធ្ងរខាងលើ យ៉ារ៉េ ក៏មានការប៉ះទង្គិចក្បាលផងដែរ។
ទំព័រហ្វេសប៊ុកដដែលបានឲ្យដឹងថា ពេជ្រ យ៉ារ៉េ ដែលជាកីឡាករពិការអវៈយវៈទាំងលើទាំងក្រោម(ពិការដៃពិការជើង)បានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នឹងបានបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ តែយ៉ាងណាមិនបានបញ្ជាក់ព័ត៌មានលម្អិតនៃហេតុការណ៍គ្រោះថ្នាក់នេះឡើយ។
យ៉ារ៉េ បានចាកចេញពីមន្ទីរពេទ្យកាល់ម៉ែត្រកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ហើយបច្ចុប្បន្នកំពុងដេកសម្រាកព្យាបាលរបួសនៅផ្ទះដ៏តូចចង្អៀតក្នុងគ្រួសារមានជីវភាពខ្វះខាតមួយនៅសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅនៅជាប់សាលាបឋមសិក្សាព្រែកព្នៅ៕
Tag:
ហែលទឹកជនពិការ
ពេជ្រ យ៉ារ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com