អត្ថបទពាណិជ្ជកម្ម
​អេ អឹម ខេ ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច​(SWITCH)​ថ្មី ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​សេចក្តីត្រូវការ​សេវា​ហិរញ្ញវត្ថុ​របស់​អតិថិជន​
16, Mar 2018 , 9:36 am        
រូបភាព
ដោយ:
​រាជធាន​ភ្នំពេញ​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ភីអិលស៊ី នឹងធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី Smart Vista ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៦ មីនា ២០១៨ នេះ​តទៅ​។ ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី​នេះ គឺ​ក្នុង​គោលបំណង ផ្តល់​សេវា​ជូន​អតិថិជន​របស់​យើង​កាន់តែ​លឿន​រហ័ស​ទាន់​ចិត្ត​ជាង​មុន មាន​ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់ ជាពិសេស​ជួយ កាត់បន្ថយ​ការកត់ត្រា​ដោយ​ដៃ​នៅតាម​ភ្នាក់ងារ ផ្តល់​ភាពងាយស្រួល និង​ធ្វើ​ប្រតិបត្តិការ​មាន​ប្រសិទ្ធភាព​ជាង​មុន​។
 
​ដើម្បី​ទុកពេល​ឲ្យ ក្រុមការងា​របស់​យើង​ធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​រលូន នៅមុន​ថ្ងៃ​ដែល​ប្រព័ន្ធ​នេះ​ត្រូវបាន​ផ្លាស់ប្តូរ អេ អឹម ខេ នឹង​ផ្អាក​សេវា​នៅតាម ការិយាល័យ ម៉ាស៊ីន ATM/CDM និង​ភ្នាក់ងារ ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៣ ដល់ ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៦ មីនា ២០១៨​។ រាល់​ប្រតិបត្តិការ​ទាំងអស់​នឹង​ដំណើរការ​ជាធម្មតា​វិញ ចាប់ពី​ថ្ងៃទី​២៦ មីនា ឆ្នាំ​២០១៨ តទៅ​។​

​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អតិថិជន​របស់ អេ អឹម ខេ មានការ​កើន​ឡើងជា​លំដាប់​។ ពោលគឺ​នៅក្នុង​ឆ្នាំ ២០១៥ អេ អឹម ខេ មាន​អតិថិជន​ត្រឹមតែ​ជាង ៤៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​ចំនួន​អតិថិជន​មានការ​កើនឡើង​រហូត​ដល់​ជាង​៥៨​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៦​។ គិត​ត្រឹម​ខែមីនា ២០១៨ នេះ អតិថិជន អេ អឹម ខេ បាន​កើនឡើង​រហូតដល់​ជាង ៦៨​ម៉ឺន​នាក់​។

​បើ​យោងតាម​លោក ហួត សុខា ប្រធាន​នាយក​ប្រតិបត្តិ​អាជីវកម្ម (​សន្សំ និង​បណ្តាញ​)​បាន​ឲ្យ​ដឹងថា កត្តា​អតិថិជន កើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ក៏​ជា​ចំណែក​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ផ្លាស់ប្តូរ​ប្រព័ន្ធ​នេះ​ផងដែរ​។ លោក សុខា បាន​លើកឡើងថា ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​របស់​ប​ច្ចេក​វិទ្យា​របស់​ពិភពលោក និង​ជាពិសេស​ដើម្បី​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​យើង​មាន​ប្រសិទ្ធភាព​ជាង​មុន កាត់បន្ថយ​ការចំណាយ និង​ដើម្បី​បំពេញតម្រូវការ​អតិថិជន ការវិនិយោគ​ទៅលើ​បច្ចេកវិទ្យា​ថ្មីៗ​ជា​ជម្រើស​របស់​យើង​។ លោក​បានបញ្ជាក់​ដូច្នេះ​ថា ការផ្លាស់ប្តូរ​មក​ប្រើ​ប្រព័ន្ធ​ស្វី​ច (SWITCH) ថ្មី Smart Vista នេះ​វា​នឹងធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រតិបត្តិការ អេ អឹម ខេ មាន​សមត្ថភាព ខ្ពស់ជាង​មុន មាន​ភាពងាយស្រួល និង​បត់បែន ជាពិសេស​វា​នឹង​ផ្តល់ឱកាស​ឲ្យ​យើង​បន្ថែម​បណ្តាញ​បាន​ច្រើនជាង​មុន ក៏ដូចជា​ការបង្កើត​ផលិតផល និង​សេវាកម្ម​ថ្មីៗ​ទៀតផង​។ លោក សុខា សង្ឃឹមថា តាមរយៈ​ប្រព័ន្ធ​ថ្មី នេះ​ភ្នាក់ងារ អេ អឹម ខេ នឹង​ទទួល​អត្ថប្រយោជន៍​កាន់តែច្រើន តាមរយៈ​ការបង្កើន​ផលិតភាព​ការងារ​បាន​ប្រសើរ​ជាង​មុន មិន​តម្រូវអោយ​គាត់​ធ្វើ​ប្រតិបត្តិ​ការដែល​កត់ត្រា​ដោយ​ដៃ និង​អាច​ទទួលបាន ភាពងាយស្រួល​ជាច្រើន​ផ្សេងទៀត​។

​អេ អឹម ខេ គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដែល​ឈានមុខ​គេ​លើ​វិសាលភាព​ប្រតិបត្តិការ និង​ចំនួន​អតិថិជន​ប្រាក់កម្ចី​។ គិត​ត្រឹម ខែមីនា ឆ្នាំ​២០១៨ នេះ អេ អឹម ខេ មាន​វិសាលភាព​ប្រតិបត្តិការ​គ្របដណ្តប់​៨៩​ភាគរយ នៃ​ចំនួន​ភូមិ​សរុប​ទូទាំង ប្រទេស មាន​បុគ្គលិក​សរុប​ជាង ២.៥០០​នាក់ អតិថិជន​សរុប​ជាង​៦៨​ម៉ឺន​នាក់ ជាមួយនឹង​ផលប​ត្រ​ប្រាក់កម្ចី​ជាង​២១៣ លាន​ដុល្លារ​អាមេរិក ជាមួយ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ១៥០ កន្លែង និង មាន​ភ្នាក់ងារ​ជាង ៣.០០០​កន្លែង នៅ​ទូទាំងប្រទេស​។ អេ អឹម ខេ មាន​ផលិតផល និង សេវាកម្ម​ជាច្រើន កំពុង​ផ្តល់ជូន​អតិថិជន ដូចជា សេវា​ប្រាក់កម្ចី ប្រាក់​សន្សំ ផ្ទេរប្រាក់ សេវា​ទូទាត់​វិក្កយបត្រ ធានារ៉ាប់រង​ខ្នាតតូច ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្សរ៍ ម៉ាស៊ីន​ដក និង​ដាក់​ប្រាក់ ដោយ​ស្វ័យប្រវត្តិ (ATM/CDM)​។​

(​អត្ថបទ​ពា​ណិ​ជ្ចក​ម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com