ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព​ខួរក្បាល​គួរតែ​ថែរក្សា​ឲ្យ​បានល្អ​
17, Mar 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ខួរក្បាល​ដែលមាន​សុខភាព​ល្អ​គឺជា​រឿង​សំខាន់​សម្រាប់​ជីវិត​រស់នៅ​បានយូរ និង​ពេញលេញ​។ ប៉ុន្តែ​ការដែល​កើនឡើង​នូវ​អត្រា​នៃ​ការ​លើស​សម្ពាធ​ឈាម ជំងឺ​ទឹកនោមផ្អែម និង​ធាត់​ជ្រុល​គឺជា​ការ​គម្រាម​គំហែង​មួយ​ដើម្បី​រក្សា​សុខភាព​ខួរក្បាល​ឲ្យ​បានល្អ​ឡើយ​វិញ​។



​ក្នុងប្រទេស​អាមេរិក មនុស្សពេញវ័យ​ម្នាក់​ក្នុងចំណោម​៣​នាក់ ឬ​ស្មើនឹង ៧៥​លាន​នាក់​គឺមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ហើយ​។ ក្នុងនោះ​មាន​ច្រើនជាង ៥០​ភាគរយ​ឯណោះ​ដែល​មិនមាន​ការគ្រប់គ្រង ឬ​ព្យាបាល​ជំងឺ​នេះ​នៅឡើយ​ទេ​។

​បញ្ហា​នៃ​ការ​ធាត់​ជ្រុល​គឺ​មិនទាន់​ល្អប្រសើរ​ឡើយ​។ ថ្មីៗ​នេះ មនុស្សពេញវ័យ​របស់​អាមេរិក ៣៦.៥​ភាគរយ​គឺ​ជួប​ករណី​គោលការណ៍​នៃ​ការ​ធាត់​ជ្រុល​ហើយ​។ អត្រា​មួយ​នេះ​គឺ​កើន​ឡើងលើ​ស្ត្រី​ច្រើនជាង​បុរស​។

​ហើយ​ករណី​នៃ​ជំងឺ​ទឹកនោមផ្អែម​វិញ​គឺ​កើនឡើង​ខ្លាំងណាស់​។ ក្នុង​ឆ្នាំ ២០១៤ ប្រជាជន​អាមេរិក​ប្រហែល ២២​លាន​នាក់​កំពុងតែ​រស់នៅ​ជាមួយនឹង​ជំងឺ​ទឹកនោម​ផ្ងែ​ម ហើយ​វា​ក៏បាន​កើនឡើង​ជាង​ឆ្នាំ ១៩៨០​រហូតដល់ ៤​ដង​ឯណោះ​។

​រាល់​ការ​គម្រាម​គំហែង​ទាំងនេះ​សុទ្ធតែ​ដាក់ទោស​ខ្លាំង​ទៅលើ​សុខភាព​ខួរក្បាល ហើយក៏​ត្រូវការ​គ្រប់គ្រង​ផងដែរ​។ ការកាត់បន្ថយ​កត្តា​ប្រឈមមុខ មានន័យថា ជំងឺ​ខួរក្បាល​សំខាន់ៗ​ដូចជា ដាច់​សរសៃឈាម​ខួរក្បាល និង​ការ​ភ្លេចភ្លាំង​គឺអាច​ចៀសផុត ហើយក៏​ប្រហែលជា​អាច​ការពារ​បានដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com