ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ជប៉ុនផ្ដល់ថវិកាជាង ៣០ម៉ឺនដុល្លារ មកកម្ពុជា ដើម្បីសាងសង់អគារសិក្សា៦
16, Mar 2018 ,
4:23 pm
រូបភាព
×
ដោយ:
&
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាឥតសំណងចំនួន ៣៥២,៦៣៥ដុល្លារ នៃគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដើម្បីសាងសង់អគារសិក្សាចំនួន ៦ ក្នុងខេត្ត៤ នៅកម្ពុជា ដែលរួមមាន ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តឧត្ដរមានជ័យ និងខេត្តបន្ទាយមានជ័យ។
សេចក្ដីប្រកាសព័ត៌មានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់អគារសិក្សាទាំង៤នោះ គឺអនុវិទ្យាល័យធ្លកអណ្ដូង ក្រុងសៀមរាប, អនុវិទ្យាល័យគោកងូន ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ, សាលាបឋមសិក្សាព្រះគន្លង និងសាលាបឋមសិក្សាអាតោ ក្នុងស្រុកចុងកាល់ ខេត្តបន្ទាយមានជ័យ, សាលាបឋមសិក្សាដំណាក់កោះ និងសាលាបឋមសិក្សាល្បើកស្វាយ ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ គម្រោងសាងសង់អាគារសិក្សានីមួយៗ ត្រូវចំណាយថវិកាប្រហាក់ប្រហែលគ្នា គឺប្រមាណជា៩ម៉ឺនដុល្លារ។
គួររម្លឹកថា ជំនួយគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមអនុវត្តតាំងពីឆ្នាំ ១៩៩១។ មកដល់ពេលនេះ ជប៉ុនបានផ្ដល់ថិវកាដល់កម្ពុជា តាមរយៈគម្រោងខាងលើ ជាង៥៨លានដុល្លារហើយ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍ និងស្ថាបនានៅតាមមូលដ្ឋាននៃប្រទេសកម្ពុជាឡើងវិញ។
រីឯជំនួយឥតសំណងសម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្ដើមពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពនៃអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងការប្រឹងប្រែងជួយដល់ការអភិវឌ្ឍ និងស្ថាបនាប្រទេសកម្ពុជា ដែលមានថវិកាសរុបជាង ៣០លានដុល្លារ។ ជំនួយទាំងនេះ សម្រាប់ទ្រទ្រង់គម្រោងចំនួន១០៥ ដោយផ្ដោតសំខាន់លើវិស័យអប់រំ សុខាភិបាល កសិកម្ម និងសកម្មភាពបោសសម្អាតមីន៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ជំនួយ
ជប៉ុន-កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
5 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
1 សប្តាហ៍
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
3 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
5 ថ្ងៃ
«ប្រេសិត»មានន័យដូចម្តេច?
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម