កីឡាជាតិ
លី​គ​កំពូល​៖ ណាហ្គា​វើ​ល​ជួប​អង្គ​រថា​យ​ហ្គឺ​រ​, វេ​ស្ទើ​ន​ស្វាគមន៍​សូល​ទី​ឡូ​អង្គរ ខណៈ​អាស៊ី​អឺរ៉ុប​ប៉ះ​ទ័ព​
17, Mar 2018 , 10:00 am        
រូបភាព
ក្រុមណាហ្គាវើលប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជាក្នុងសប្តាហ៍ទី២នៅកីឡដ្ឋានអគ្គិសនីកម្ពុជា
ក្រុមណាហ្គាវើលប្រកួតជាមួយក្រុមអគ្គិសនីកម្ពុជាក្នុងសប្តាហ៍ទី២នៅកីឡដ្ឋានអគ្គិសនីកម្ពុជា
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០១៨ បា​នា​ឈានដល់​សប្តាហ៍​ទី​៣ ដោយនៅ​ថ្ងៃ​សៅរ៍​ទី​១៧ ខែមីនា ឆ្នាំ​២០១៨ នេះ មានការ​ប្រកួត​ចំនួន​៣​គូ ដែល​រៀបចំ​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងនោះ ក្រុម​ណាហ្គា​វើ​ល​យក​ពហុ​កីឡដ្ឋាន​ជាតិ​តទល់​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ រីឯ​ក្រុម​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ​ស្វាគមន៍​ក្រុម​ភ្ញៀវ​សូល​ទី​ឡូ​អង្គរ ខណៈ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប​ជួប​ក្រុម​ក្រសួងការពារជាតិ​(​ទ័ព​)​។​

 
​ក្រោយ​យកឈ្នះ​ក្រុម​អគ្គិសនី​កម្ពុជា ៥-១ កាលពី​សប្តាហ៍​មុន ណាហ្គា​វើ​ល​ត្រូវ​ប្រជែង​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ នា​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុ​ជានា​ម៉ោង​៦:៣០​នាទី​ល្ងាច​ថ្ងៃទី​១៧ មីនា នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការប្រកួត​ពីរ​សប្តាហ៍​កន្លងមក ក្រុម​អង្គ​រថា​យ​ហ្គឺ​របា​ន​រង​ការខកចិត្ត​ជា​បន្តបន្ទាប់ ដោយ​ចាញ់​ក្រុម​ក្រសួងការពារជាតិ ១-០ នា​ជំនួប​បើកឆាក និង​បន្ត​ចាញ់​ក្រុម​ចំណូល​ថ្មី​វិសាខា ២-០ ក្នុងជំនួប​ទី​២​។ 
 


ក្រុមណាហ្គាវើលប្រកួតជាមួយម្ចាសផ្ទះអគ្គិសនីកម្ពុជាកាលពីសប្តាហ៍ទី២

​ជាមួយគ្នានេះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ​ក្រោយ​ចាញ់​បឹងកេត ៣-១ កាលពី​សប្តាហ៍​មុន ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​ស្វាគមន៍​ក្រុម​ភ្ញៀវ​ចំណូល​ថ្មី​សូល​ទី​ឡូ​អង្គ​រនា​វេលា​ម៉ោង​៣​រសៀល​នេះ​។ ឆ្លងកាត់​ពីរ​ប្រកួត​ដើមរដូវ​កាល​កន្លងមក ក្រុម​ទើប​ឡើងមក​ពី​លី​គ​លំដាប់​ទី​២​សូល​ទី​ឡូ​អង្គរ​ទទួលលទ្ធផល​មិន​សមប្រកប​ឡើយ ដោយ​ចាញ់​ភ្នំពេញ​ក្រោ​ន ១-០ និង​ចាញ់​អាស៊ី​អឺរ៉ុប ២-១​។​
 
​នា​វេលា​ម៉ោង​៣​រសៀល​នេះដែរ ក្រុម​អាស៊ី​អឺរ៉ុប ដែល​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ២-១ នា​ជំនួប​ទី​២ និង​ចាញ់​បឹងកេត ៤-៣ ក្នុងជំនួប​បើកឆាក ត្រូវ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​ក្រសួងការពារជាតិ​នៅ​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​។ ពីរ​ប្រកួត​កន្លងមក ទ័ព បាន​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ១-០ នា​ជំនួប​បើកឆាក និង​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២-០ ក្នុងជំនួប​ទី​២៕    

Tag:
 Cambodian League 2018
  ណាហ្គា​វើ​ល​
  អង្គ​រថា​យ​ហ្គឺ​រ
© រក្សាសិទ្ធិដោយ thmeythmey.com