អន្តរជាតិ
ពាក្យ​ក្នុង​ភាសា​ចិន​បានការ​ទទួលស្គាល់​កាន់តែ​ទូលាយ​ជុំវិញ​ពិភពលោក​
16, Mar 2018 , 4:46 pm        
រូបភាព
Photo by People
Photo by People's Daily Online
ដោយ:
​វប្បធម៌​របស់​ចិន​កំពុង​រីកសាយ​ឥទ្ធិពល​របស់ខ្លួន​ទៅកាន់​តំបន់​ជុំវិញ​ពិភពលោក​។ នេះ​បើ​យោងតាម​របាយការណ៍​មួយ​ដែល​បង្ហាញ​ពី​ការកើនឡើង​ការយល់ដឹង​ពី​វាក្យសព្ទ​ចិន​នៅ​បរទេស​។ រដ្ឋបាល​បោះពុម្ព​ភាសា​អង់គ្លេស​របស់​ចិន​បាន​បញ្ចេញ​របាយការណ៍​ថា ពាក្យ​ចិន​ជាច្រើន​ត្រូវបាន​ប្រើប្រាស់​ក្នុង​ភាសា​អង់គ្លេស​។



​ពាក្យ​ក្នុង​ភាសា​ចិន​ដូចជា Kongzi, Chunjie, Shaolin និង Kongfu ស្ថិតក្នុង​ចំណោម​ចំនួន​១០០ ដែល​ត្រូវបាន​ទទួលស្គាល់​។ របាយការណ៍​របស់រ​ដ្ឋ​បាល​ខាងលើ គឺជា​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ក្នុងប្រទេស​និយាយ​ភាសា​អង់គ្លេស​ចំនួន​៨ ដូចជា​អាមេរិក អង់គ្លេស អូស្ត្រាលី ហ្វីលីពីន អាហ្វ្រិក​ខាងត្បូង កាណាដា និង​សិង្ហ​បុរី​ជាដើម​។​

​ជាមួយគ្នានេះ ពាក្យ របស់​ភាសា​ចិន​និង​ទ្រឹស្ដី ជាច្រើន​ក៏​លេចឡើង​បន្តបន្ទាប់​ក្រោយ​មហាសន្និបាត​បក្ស​កុម្មុយនីស្ត​លើក​ទី​១៩ កាលពី​ខែតុលា ឆ្នាំ​២០១៧ ដូចជា Chinese Dream និង Belt and Road ។ ពាក្យ​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលាយ​នៅ​ប្រទេស ព្រោះ​បង្ហាញ​ពី​នយោបាយ​របស់​ចិន​ផ្ទាល់​។ ពាក្យ​ទាក់ទង​សេដ្ឋកិច្ច​ចំនួន​ពីរ គឺ Reminbi និង Yuan ត្រូវបាន​បញ្ចូល​ក្នុង​វចនានុក្រម Oxford English Dictionary ។​

​របាយការណ៍​ខាងលើ​បង្ហាញថា ការអភិវឌ្ឍ​លើ​វិស័យសេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​របស់​ចិន បានរួម​ចំណែក​ច្រើន​ក្នុងការ​ច្នៃប្រឌិត​ថ្មី​របស់​ពិភពលោក​ផ្នែក​ភាសា និង​ពាក្យ​ដែល​ទាក់ទង​និង​សេដ្ឋកិច្ច និង​វិទ្យាសាស្ត្រ​។ ពាក្យ Alipay ត្រូវបាន​បញ្ចូល​ក្នុង​បញ្ជី​ពាក្យ​ដែល​ទទួលស្គាល់​ច្រើនជាងគេ​ទាំង​១០០ ។ ឯ​ពាក្យ​មួយចំនួនទៀត​ដែល​តំណាង​ឲ្យ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​របស់​ចិន​ដូចជា Chang’e, Wukong និង Gaotie ក៏​ទទួលបាន​ការទទួលស្គាល់​ច្រើន​ដែរ​។​

​លើសពីនេះ ពាក្យ​របស់​ចិន​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​វប្បធម៌ ក៏​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលាយ មាន​ភាគរយ​ច្រើនជាងគេ​នៃ​បញ្ជី​ពាក្យ​ដដែល​។ ឧទាហរណ៍ ឈ្មោះ​នៃ​ពិធីបុណ្យ​ប្រពៃណី​ចិន​ដូចជា Chunjie និង Chongyang ជា​ថ្ងៃទី​៩ នៃ​ខែ​៩ គិត​តាម​ប្រតិទិន​ចន្ទគតិ ដែល​ប្រជាជន​ចិន​រៀបចំ​បន់ស្រន់​ឲ្យ​ដូនតា​របស់ខ្លួន​។​

​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍ របាយការណ៍​ខាងលើ​ក៏​បង្ហាញ​ដែរ​ថា ពាក្យ​ចិន​ដែល​ពីមុនមក​ត្រូវបាន​បកប្រែ​ទៅ​ភាសា​អង់គ្លេស ឥឡូវនេះ​ត្រូវបាន​ជំនួស​ដោយ​អក្សរ Pinyin ។ បច្ចុប្បន្ននេះ ជនបរទេស​ខ្លះ​មាន​និន្នាការ​ប្រើពាក្យ Jiaozi ជំនួស​ឲ្យ​ពាក្យ Dumpling (​គៀវ​) ៕

Kongzi (Confucius),  chunjie   (Spring Festival),  zhongqiu   (Mid-Autumn   Festival), Shaolin  (the
name of a branch of martial arts) and gongfu (kung fu)
Kongzi (Confucius),  chunjie   (Spring Festival),  zhongqiu   (Mid-Autumn   Festival), Shaolin  (the
name of a branch of martial arts) and gongfu (kung fu)



© រក្សាសិទ្ធិដោយ thmeythmey.com