ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ«ស្រី្ត»គួរសិក្សាជំនាញស្ទែមឬទេ?
× នៅតាមវិទ្យាសា្ថន ឬសកលវិទ្យានានានៅកម្ពុជា មិនសូវឃើញមានស្រី្តសិក្សាជំនាញវិទ្យាសាស្ត្រ គីមីវិទ្យា គណិតវិទ្យា វិស្វកម្ម ឬ ស្ទែមនោះទេ ដោយសារតែពួកគាត់ គិតថាជាមុខវិជ្ជានេះលំបាក ហើយទាមទារឱ្យមានការគិតច្រើន និងភាពច្នៃប្រឌិតខ្ពស់ ហើយមានតែបុរសទេ ដែលអាចជម្នះបាន។ មានស្ត្រីមួយភាគតូច ដែលចាប់ផ្តើមយល់ថា មុខវិជ្ជាស្ទែម ស្ត្រី ក៏អាចរៀនបានដែរ។
កញ្ញា ងួន ស្រីម៉ី អតីតនិស្សិតផ្នែកវិទ្យាសាស្ត្រកសិកម្ម នៅភូមិន្ទកសិកម្ម គ្រប់មនុស្សស្រីគួរតែរៀនមុខជំនាញកសិកម្មនេះដូចជារូបកញ្ញាស្រីម៉ី ជំនាញនេះទៀតសោតជាជំនាញវិទ្យាសាស្ត្រពិត ដើម្បីយកមកអនុវត្តន៍ និងស្រាវជ្រាវរកអ្វីដែលប្លែកអំពីដំណាំដាំដុះ។ ទោះបីជំនាញកសិកម្មនេះ ធ្វើជាអ្នកស្រែចម្ការក៏ដោយ ក៏មិនប្រាកដថាជាអ្នកស្រែចម្ការនោះទេ អាចធ្វើជាទីប្រឹក្សា ឬអ្នកផ្តល់យោបល់ ឬអ្នកជំនាញ ជាដើម។ កញ្ញាស្រីម៉ី បានបញ្ជាក់ដូច្នេះថា៖ «ការបើកបរត្រាក់ទ័រ ភ្ជួរស្រែចម្ការ គ្មានអ្វីពិបាកសម្រាប់ស្ត្រីទេ គ្រាន់តែទាមទារឱ្យយើងសិក្សាស្វែងយល់បន្ថែមតែប៉ុណ្ណោះ»។
នៅពេលសួរកញ្ញាស្រីម៉ីថា តើស្ត្រីគួរតែសិក្សាផ្នែកស្ទែមនេះអត់ ទោះបីដឹងថាមិនងាយស្រួល? ជំនាញទាំងអស់សុទ្ធតែផ្តល់ចំណេះ និងផលប្រយោជន៍ដល់ស្ត្រី អ្វីដែលសំខាន់គឺជ្រើសរើសជំនាញត្រឹមត្រូវដែលស័ក្តិសមនឹងសមត្ថភាព។ ទន្ទឹមនឹងនេះ កសិកម្មជាស្នូលនៃការបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ សម្រាប់កញ្ញា ងួន ស្រីម៉ី បញ្ជាក់ថា៖ «មូលហេតុដែលស្ត្រីគិតថាខ្លួនឯងមិនគួររៀនមុខជំនាញនេះទេ ព្រោះដឹងថាបុគ្គលខ្លួនទន់ខ្សោយ មិនអាចស៊ូទ្រាំរួច»។ ការតស៊ូខិតខំរៀនសូត្រតាំងពីថ្នាក់បឋម រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកកសិកម្ម ស្រីម៉ីបានក្លាយជាអ្នកជំនាញផ្នែកកសិកម្មអភិរក្ស ដើម្បីណែនាំដល់ប្រជាពលរដ្ឋការពារដំណាំឱ្យកាន់តែល្អ។ ទាំងអស់នេះ ហើយបញ្ជាក់ថាកញ្ញាមានជម្រើសដ៏ល្អក្នុងការសម្រេចចិត្តរៀនជំនាញកសិកម្ម។
មានចំណេះដឹងទូលំលាយផ្នែកគីមីវិទ្យា កញ្ញា អន គីមហៀង ជាបុគ្គលិកដែលបម្រើការងារនៅអង្គការស្ទែមផ្នែកគីមីវិទ្យា នៅពេលដែលកញ្ញាបានចូលបម្រើការងារជាមួយអង្គការស្ទែមមក បានផ្លាស់ប្តូរកញ្ញាទៅជាស្ត្រីក្លាហានម្នាក់ និងរួមចំណែកការអភិវឌ្ឍសង្គម។ ថ្វីដ្បិតតែកម្ពុជា ពុំសូវមានមនុស្សស្រីរៀនជំនាញផ្នែកគីមីក៏ដោយ ក៏កញ្ញា អន គីមហៀង បានលើកទឹកចិត្តដល់និស្សិតស្រីៗ ដែលសិក្សាមុខជំនាញនេះ ឱ្យខិតខំរៀនសូត្រ ដើម្បីជាគំរូដ៏ល្អមួយសម្រាប់ស្ត្រីជំនាន់ក្រោយ។ សូម្បីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ក៏បញ្ចុះសេវាបង់ប្រាក់ថ្លៃចូលរៀនចំនួន៥០ភាគរយ សម្រាប់និស្សិតស្រីឱ្យចូលរៀនផងដែរ។
ចំណែក កញ្ញា រិទ្ធិ វណ្ណីតា ដែលកំពុងសិក្សានៅឯវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ផ្នែកសំណង់ស៊ីវិល ពិតជាពេញចិត្ត និងស្រឡាញ់ជំនាញស្ទែមនេះណាស់ ដោយជំរុញឱ្យកញ្ញាមានឱកាសទទួលបានការងារដ៏ល្អប្រសើរ ព្រោះទីផ្សារកម្ពុជា ពិតជាត្រូវការអ្នកជំនាញស្ទែមនេះណាស់ ជាពិសេសស្រីៗ។ ក្នុងនាមជាកូនស្រីច្បង នៅក្នុងក្រុមគ្រួសារ ឪពុកម្តាយវណ្ណីតា តែងតែផ្តល់កម្លាំងចិត្ត ដែលជាកត្តាដ៏ចម្បងមួយរុញច្រានឱ្យកញ្ញាជឿជាក់ ក្នុងការជ្រើសរើសជំនាញសំណង់ស៊ីវិល នេះ។ កញ្ញា វណ្ណីតា បានអះអាងថា៖ «ជាការពិតណាស់ ស្ត្រីត្រូវចាំបាច់មានតួនាទីជាអ្នកឯកទេសផ្នែកជំនាញស្ទែម ទើបសង្គមរីកចម្រើន»។
ទាក់ទងនឹងជីវិតប្រចាំថ្ងៃ ការងារ សុខភាព ការប្រើប្រាស់ជីធម្មជាតិ ថ្នាំសម្លាប់សត្វល្អិត ដំណាំ សំណង់ស៊ីវិល បរិស្ថាន បច្ចេកវិទ្យា វិទ្យាសាស្ត្រទំនើប ឧបករណ៍ប្រើប្រាស់។ល។ នេះហើយបញ្ជាក់ថា ជាផ្នែកស្ទែមដ៏សំខាន់ មិនអាចខ្លះស្ត្រីបានឡើយ៕
Tag:
STEM
ស្ទែម
ស្រី្ត
ជំនាញ
អប់រំ
ការសិក្សា
© រក្សាសិទ្ធិដោយ thmeythmey.com