ជាតិ
រដ្ឋាភិបាល​បង្កើត​តំបន់ការពារទេសភាព​«​សំបូរ​ព្រៃ​គុក​»
17, Mar 2018 , 9:00 pm        
រូបភាព
ដោយ:
​កំពង់ធំ​៖ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​មួយ​ចុះ​ថ្ងៃទី ១៣​ខែមីនា សម្រេច​បង្កើត​តំបន់ការពារទេសភាព​«​សំបូរ​ព្រៃ​គុក​» ដែលមាន​ផ្ទៃដី​សរុប ៤៣៨ ហិកតា​។​



​ការបង្កើត​តំបន់ការពារទេសភាព​«​សំបូរ​ព្រៃ​គុក​»​នេះ គឺ​ដើម្បី​ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី រុក្ខជាតិ សត្វព្រៃ និង​វប្បធម៌ ក្នុង​ទីតាំង​កំណត់​នោះ​។ នេះ​បើតាម​អនុក្រឹត្យ​ខាងលើនេះ​។​
​ផ្ទៃដី​តំបន់ការពារទេសភាព​ចំនួន ៤៣៨ ហិកតា​នេះ ស្ថិតក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ​។ 
​រដ្ឋាភិបាល តាមរយៈ​អនុក្រឹត្យ​នេះ បានផ្ដល់​សមត្ថកិច្ច​ដ​ល់​ក្រសួងបរិស្ថាន​លើ​ការរៀបចំ និង​គ្រប់គ្រង​តំបន់ការពារទេសភាព​សំបូរ​ព្រៃ​គុក ដោយ​សហការ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ  ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី ជីវៈចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។​
​តំបន់​ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ​ពិភពលោក កាលពី​ខែកក្កដា ឆ្នាំ​២០១៧ ៕
 

Tag:
 ប្រាសាទសំបូរព្រៃគុក​
© រក្សាសិទ្ធិដោយ thmeythmey.com