ជាតិ
ភាគ​ពាយ័ព្យ​អាច​រង​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដោយសារ​ជ្រលង​សម្ពាធ​ពី​ថៃ និង​សមុទ្រ​ចិន​ខាងត្បូង​
17, Mar 2018 , 3:58 pm        
រូបភាព
ភ្លៀងធ្លាក់កន្លងមកនៅខេត្តសៀមរាប។ រូបថតឯកសារ​ (រ៉ហានី)
ភ្លៀងធ្លាក់កន្លងមកនៅខេត្តសៀមរាប។ រូបថតឯកសារ​ (រ៉ហានី)
​បណ្តា​ខេត្ត​មួយចំនួន​នៅ​កម្ពុជា​នឹងរង​ឥទ្ធិពល​អាកាសធាតុ​នៃ​ការ​ប្រសព្វ​គ្នា​រវាង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ និង​ជ្រលង​សម្ពាធ​ទាប​ពី​សមុទ្រ​ចិន​ខាងត្បូង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​បន្ថែម​ស្តីពី​អាកាសធាតុ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

 
​ខណ្ឌ ស្រុក ក្រុង​មួយចំនួន​នៃ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប តំបន់​ខ្ពង់រាប  និង​បណ្តា​ខេត្ត​ជាប់​តំបន់​មាត់សមុទ្រ នៅ​កម្ពុជា នឹងរង​ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ថៃ និង​ជ្រលង​ស​ម្ពា​សទាប​ពី​សមុទ្រ​ចិន​ខាងត្បូង នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​កក់ខែ​ធ្លាក់​រាយប៉ាយ ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី ២២ ខែមីនា ឆ្នាំ​២០១៨​។​
 
​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៧ ខែមីនា ផងដែរ​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ណែនាំ​ពលរដ្ឋ​ដែល​រស់នៅ​ភាគ​ពាយ័ព្យ រួមមាន ខេត្តបាត់ដំបង ប៉ៃលិន សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ព្រោះ​តំបន់​ទាំងនោះ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​លាយឡំ​ជាមួយ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ចាប់ពី​ថ្ងៃទី ២០ ដល់ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៨៕

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com