ពីនេះ ពីនោះ
នាមសព្ទ «​សាក់​, ស័ក​, ស័ក្តិ និង​សក្តិ​» ពន្លា​តន័យ​ខុសគ្នា​ដូចម្តេច​?
18, Mar 2018 , 6:30 am        
រូបភាព
​អត្ថន័យ​ពាក្យ​ទាំង​ប៉ុន្មាន​នេះ មាន​ខ្លឹមសារ​មិន​ដូចគ្នា​ទេ ទោះបី​ការ​ប្រកបដោយ​សំឡេង​សូរសព្ទ​ដូចគ្នា​យ៉ាងណាក៏ដោយ​។

 
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពន្យល់​ពាក្យ «​សាក់​» ជា​ក្បាច់ក្បូរ ឬ​រូប​, យ័ន្ត​, អក្សរ​ដែល​ចា​កើ​នឹង​ម្ជុល ឬ​ដែក​ស្រួច បញ្ចូល​ទឹក ខ្មៅ ឬ​ទឹក​ក្រហម​ដិត​ជាប់​នៅក្នុង​សាច់​។ បុរស​នុ៎ះ​មាន​សាក់​រូប​ខ្លា​នៅ​នឹង​ខ្នង​របស់គាត់​។​
 
«​ស័ក​»  សម្គាល់​លើ កាល​, សម័យ​, យុគ ការរាប់​លំដាប់​ឆ្នាំ​។ ខ្មែរ​ប្រើពាក្យ​នេះ ចំពោះតែ​ការរាប់​លំដាប់​ឆ្នាំ តាំងពី​ស័ក​ទី​១ ដល់ទី​១០ ត្រឡប់មក​រាប់​ពី​ស័ក​ទី​១ វិញ​គឺ​រាប់​ថា ឯកស័ក​, ទោស័ក​, ត្រី​ស័ក​, ចត្វា​ស័ក​, ឆស័ក​, សប្តស័ក​, អដ្ឋស័ក​, នព្វស័ក​, សំរឹទ្ធ​ស័ក​, ដូចជា​ឆ្នាំថោះ​ឯកស័ក​។​ល​។​
 
​ចំណែក​«​ស័ក្តិ ឬ​សក្តិ​» ជា​អំណាច​, សេចក្តី​អង់អាច ក្លាហាន​,​កម្លាំង​, ព្យាយាម​, រឹងប៉ឹង​, កាត​ខ្លាំងពូកែ​, សេចក្តី​ធន់​, ការ​ប៉ិន​ធន់​ទ្រាំ​។ ស័ក្តិយស (​អំណាច និង​បរិវារ​), ស័ក្តិសម​(​សម​ដោយ​អំណាច​)៕ 
 
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com