កីឡាជាតិ
ជាតិ
វិសាខា​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន រីឯ​ស្វាយរៀង​ជួប​អគ្គិសនី មុន​បឹងកេត​ប៉ះ​ប៉ូលិស
18, Mar 2018 , 12:30 pm        
រូបភាព
ណាហ្គាវើល ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះអង្គរថាយហ្គឺរ ៣-០
ណាហ្គាវើល ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ក្រោយឈ្នះអង្គរថាយហ្គឺរ ៣-០
ដោយ:
​ក្រុម​ចំណូល​ថ្មី​វិសាខា​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​ស្វាគមន៍​ក្រុម​ភ្នំពេញ​ក្រោ​ន នា​ការប្រកួត​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​នៅ​ម៉ោង​៣​រសៀល​ថ្ងៃអាទិត្យ​ទី​១៨ ខែមីនា​។ រីឯ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ទទួល​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា​នៅ​ម៉ោង​៣:៣០​នាទី មុន​បឹងកេត​ប្រើ​ពហុ​កីឡដ្ឋាន​ជាតិ​តទល់​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​(​ប៉ូលិស​)​នៅ​ម៉ោង​៦:៣០​នាទី​ល្ងាច​។​

 
​អ្នកចាំទី កែវ សុខ​សិលា ត្រូវ​ប្រជែង​ជាមួយ​អតីត​មិត្ត​រួម​ក្រុម ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា​តាំងពី​កុមារ នា​ជំនួប​សប្តាហ៍​ទី​៣​នៃ​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​រវាង​ក្រុម​វិសាខា​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន​នៅ​ម៉ោង​៣​រសៀល​ថ្ងៃទី​១៨ មីនា នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​។ ការជួបគ្នា​រវាង​ក្រុម​ទាំងពីរ នឹង​ក្លាយជា​ជំនួប​ដ៏​តានតឹង និង​ជក់ចិត្ត​សម្រាប់​ទស្សនិកជន ព្រោះ​ក្រុម​ទាំងពីរ​សុទ្ធសឹង​ជា​ជើង​ខ្លាំង ដែល​មិន​ធ្លាប់​ស្គាល់​បរាជ័យ​ដូចគ្នា​សម្រាប់​ពីរ​ប្រកួត​កន្លងមកនេះ​។ 
 
​ក្រុម​វិសាខា​បាន​យកឈ្នះ​ក្រុម​អគ្គិសនី ៤-០ ក្នុងជំនួប​បើកឆាក ហើយ​បាន​បន្ត​ឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ២-០ នា​ជំនួប​ទី​២ ខណៈ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-០ ក្នុងជំនួប​បើកឆាក​លើទឹក​ដី​ខ្លួនឯង និង​បន្ត​ឈ្នះ​ក្រសួងការពារជាតិ ២-០ នា​ជំនួប​លើក​ទី​២​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។  
 
​កីឡាករ កែវ សុខ​សិលា បាន​ចូល​ហ្វឹកហាត់​ក្នុង​ក្រុមយុវជន​របស់​ភ្នំពេញ​ក្រោ​ន​តាំងពីក្មេង ហើយ​បាន​ចូលរួម​ជាមួយ​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០១៤ នឹង​បាន​ជួយ​ឲ្យ​ក្រុម​ភ្នំពេញ​ក្រោ​ន​លើក​ពាន​ក្របខណ្ឌ​លី​គ​កំពូល​ពីរ​រដូវ​កាល​គឺ​ឆ្នាំ​២០១៤ និង​២០១៥​។ ប៉ុន្តែ​ឆ្នាំ​២០១៨ រូបគេ​បាន​ផ្លាស់​មក​រួមរស់​ជាមួយ​ក្រុម​ទើប​ឡើងមក​ពី​លី​គ​លំដាប់​ទី​២​វិសាខា​។​
 
​នា​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃ​នេះដែរ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​អគ្គិសនី​កម្ពុជា​នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ពីរ​ប្រកួត​កន្លងមក​ព្រះខ័ន​រាជ​ស្វាយរៀង​មិនទាន់​ស្គាល់​ជ័យជម្នះ​នៅឡើយ​ទេ ដោយ​បញ្ចប់​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ទាំង​ពីរលើក​ជាមួយ​ណាហ្គា​វើ​ល និង​អគ្គស្នងការ​នគរបាល​ជាតិ​។ រីឯ​ក្រុម​អគ្គិសនី​កម្ពុជា​ចាញ់​ទាំងពីរ​ប្រកួត​ក្រោម​ថ្វី​ជើង​វិសាខា ៤-០ និង​ណាហ្គា​វើ​ល ៥-១​។ 
 
​នៅ​ល្ងាច​ថ្ងៃ​នេះដែរ ក្រុម​បឹងកេត​ដែល​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៣-១ កាលពី​សប្តាហ៍​មុន​ត្រូវ​តទល់​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​ដែល​ស្មើ ០-០ ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​នា​ម៉ោង​៦:៣០​នាទី​ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ នា​ការប្រកួត​សប្តាហ៍​ទី​១​ក្រុម​បឹងកេត​បាន​យកឈ្នះ​អាស៊ី​អឺរ៉ុប ៤-៣ ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​យកឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៦-០​។ 
 
​សម្រាប់​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍ ទី​១៧ មីនា ឆ្នាំ​២០១៨ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្រុម​ណាហ្គា​វើ​ល​បាន​យកឈ្នះ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ក្នុង​លទ្ធផល ៣-០ ដែល​សម្រេច​ដោយ​កីឡាករ Tatsuro Inui ពីរ​គ្រាប់ និង​កីឡាករ Okoro Matthew Osa មួយ​គ្រាប់​។ រីឯ​ក្រុម​ក្រសួងការពារជាតិ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អាស៊ី​អឺរ៉ុប ២-១ ដោយ​ពីរ​គ្រាប់​របស់​ក្រសួងការពារជាតិ​សម្រេច​ម្នាក់​១​គ្រាប់​ដោយ​កីឡាករ ភួង សុខ​សា​ណា និង​កីឡាករ Yudai Ogawa ខណៈ​១​គ្រាប់​របស់​ម្ចាស់ផ្ទះ​រកបាន​ដោយ​កីឡាករ Befolo Mbagra Jean Marie Privat​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ​ក្រុម​សូល​ទី​ឡូ​អង្គរ​បាន​យកឈ្នះ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៤-១ ដែល​ជ័យជម្នះ​លើក​ទី​១​នេះ​សម្រេច​ម្នាក់​មួយគ្រា​ប់​ដោយ​កីឡាករ Debiro Dzarma Bata, Unno Tomoyuki, វ៉ាត សំណាង និង​កីឡាករ លី អា​រី​ហ្វា​ត់ ខណៈ​១​របស់​វេ​ស្ទើ​នរក​បាន​ដោយ​កីឡាករ Yoon Sug Hee៕  
 

Tag:
 Cambodian League 2018
  វិសាខា​
  ភ្នំពេញ​ក្រោ​ន
© រក្សាសិទ្ធិដោយ thmeythmey.com