អន្តរជាតិ
អគ្គិភ័យ​នៅ​សណ្ឋាគារ​ដ៏​ធំមួយ​ក្នុង​ក្រុង​ម៉ានីល សម្លាប់​មនុស្ស​៤​នាក់
18, Mar 2018 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​យ៉ាងហោច​៤​នាក់​ស្លាប់ ហើយ​១៩​នាក់​ទៀត​ត្រូវបាន​រាយការណ៍​ថា កំពុង​ជាប់​ក្នុង​គ្រោះ​អគ្គិភ័យ​ក្នុង​សណ្ឋាគារ​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​ថ្ងៃអាទិត្យ​នេះ​។ បើតាម​ការផ្សាយ​របស់ AFP ក្រុម​សង្គ្រោះ បាន​រំដោះ​មនុស្ស​ជាច្រើន​តាម​ឧទ្ធម្ភាគចក្រ​ពីលើ​ដំបូល​។

 
​សណ្ឋាគារ និង​កាស៊ីណូ ឈ្មោះ Waterfront Manila Pavilion ត្រូវ​ភ្លើង​លេប​ត្រ​បាត់​តាំងពីព្រឹក​ថ្ងៃអាទិត្យ​មក ហើយ​ក្រុម​ពន្លត់​អគ្គិភ័យ និង​ក្រុម​សង្គ្រោះ បាន​ព្យាយាម​ជម្លៀស​មនុស្ស​ជាង​៣០០​នាក់ ដោយ​ប្រើ​រយៈពេល​ប្រមាណ​៦​ម៉ោង ក្នុងនោះ​៦​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​។​
 
​តាម​របាយការណ៍​បឋម មនុស្ស​៤​នាក់​ស្លាប់ ដែល​ក្នុងនោះ ២​នាក់​ជា​បុគ្គលិក​សណ្ឋាគារ​។ លោក Yu Johnny ប្រធាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្រុង​ម៉ានីល បាន​បញ្ជាក់ថា មនុស្ស​១៩​នាក់ កំពុង​ជាប់​នៅក្នុង​សណ្ឋាគារ​នៅឡើយ​។​
 
​អាជ្ញាធរ បាន​សន្និដ្ឋានថា អគ្គិភ័យ​បានចាប់ផ្តើម​ពី​កន្លែង​កាស៊ីណូ​នៅ​ជាន់​ទី​២១ ដែល​សំបូរ​ទៅដោយ​ភ្ញៀវ​ក្នុងស្រុក និង​បរទេស​៕
 

Tag:
 អគ្គិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com