ជាតិ
ពីនេះ ពីនោះ
«​ជនអន្តោប្រវេសន៍​» និង «​អាណិកជន​»
19, Mar 2018 , 6:30 am        
រូបភាព
ដោយ: ថ្មីៗ
​បើ​អ្នករស់នៅ​តាម​ទីកន្លែង​ណាមួយ​ដែល​ចូលមក​តាំងទី​លំនៅ​នៅ​ប្រទេស​ណាមួយ ដើម្បី​ស្នាក់នៅ​ទីនោះ ដោយ​ឥត​ត្រឡប់មក​រស់នៅ​ប្រទេស​ដើម​វិញ នោះ​ហៅថា «​ជនអន្តោប្រវេសន៍​»​។ ជនជាតិ​ចិន​ជា ជនអន្តោប្រវេសន៍​ដែល​មក​ស្នាក់នៅ​កម្ពុជា ដើម្បី​ប្រកបមុខរបរ​រកស៊ី​។ ចំណែក «​អាណិកជន​»  សំដៅលើ​ជន​ណា​ដែល​មានបំណង​ចង់​មក​រស់នៅ ដោយ​ចូល​ជាស​ញ្ញាតិ​គេ ហើយ​មាន​មុខរបរ និង​ការងារ​នៅ​ទីនោះ​។

 
​វ​យ្យោក​រណ៍​ខ្មែរ​ដោយ លោក ជៀប គ​ន្ធា បាន​ពន្យល់​ពាក្យ «​ជនអន្តោប្រវេសន៍​»  ជា​ជន​ដែល​ភៀសខ្លួន ដែល​ចាក​ចេញពី​ប្រទេស​របស់ខ្លួន​មក​តាំង​លំនៅ​នៅ​ប្រទេស​ដទៃ ដែល​ចាក​ចេញពី​សញ្ជាតិ​ខ្លួន ដើម្បី​ចូល​ជា​សមាជិក​នៃ​សញ្ជាតិ​របស់គេ​។ 
 
​ចំពោះ ពាក្យ «​អាណិកជន​» មានន័យថា ជន​ដែល​ស្ថិតនៅក្នុង​អំណាច​គេ​, ជន​អ្នក​នៅក្រោម​អំណាច​នៃ​បុគ្គល​ទ​ដៃ និង​ជា​ជន​ដែល​រស់នៅ​ដោយ​ពឹង​ផ្អែកលើ​មុខរបរ​រកស៊ី ចិញ្ចឹមជីវិត ដោយ​ខ្លួនឯង​។ ឧទាហរណ៍​៖ អាណិកជន​ជនជាតិ​បារាំង​មក​រស់នៅ​ប្រទេស​កម្ពុជា​យូរ​មកហើយ ចាប់តាំងពី​ទស្សវត្ស​៨០​មកម្ល៉េះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com