ពីនេះ ពីនោះ
«​វរៈ និង​វីរៈ​» មិន​មានន័យ​ដូចគ្នា​ទេ​!
14, Apr 2018 , 5:00 am        
រូបភាព
«​វរៈ​» និង «​វីរៈ​» ពាក្យ​ពីរ​នេះ មិន​មានន័យ​ខ្លឹមសារ​ដូចគ្នា​ទេ​។ តាម​ការ​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «​វរៈ​»​មានន័យថា  សេចក្តី​ប្រសើរ , ខ្ពង់ខ្ពស់ , លើសលន់ , ថ្លៃថ្លា ឬ​ជា​ចម្បង​។ ពាក្យ «​វរៈ​» ក៏​សំដៅ​ដោយ ពរ ដែល​ជូន​មក ឧទាហរណ៍ វរជន គឺ​ជន​ប្រសើរ​, វរនារី ស្ត្រី​ល្អ​ឆើ្ន​ម​។  ចំណែកឯ «​វីរៈ​» មានន័យថា អ្នក​អង់អាច ក្លាហាន​, មាំមួន​, រឹងប៉ឹង​,​ស្វាហាប់​, ក្លៀវក្លា​, មោះមុត​, ខ្លាំងពូកែ​, ដែល​ព្យាយាម​ខ្ជាប់ខ្ជួន​៕


Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com