អត្ថបទពាណិជ្ជកម្ម
តូយ៉ូតា ប្រគល់​រង្វាន់​ដល់​ជ័យលាភី​គំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​
19, Mar 2018 , 5:51 pm        
រូបភាព
ដោយ:
​រាជធានី​ភ្នំពេញ​៖ ក្រុមហ៊ុន តូយ៉ូតា កាលពីពេល​ថ្មីៗ​កន្លងមកនេះ បានរៀបចំ​កម្មវិធី​ប្រកាស​លទ្ធផល និង ប្រគល់​រង្វាន់​ដល់​ជ័យលាភី​ជាតិ​នៃ​កម្មវិធី «​ប្រកួតប្រជែង​គូរគំនូរ​រថយន្ត​តូយ៉ូតា​ក្នុង​ក្ដី​ស្រមៃ​សម្រាប់​ថ្ងៃ​អនាគត​»​។ កម្មវិធី​នេះ​មាន​វត្តមាន​ចូលរួម​របស់លោក​ឧក​ញ៉ា គង់ នួន ប្រធាន ក្រុមហ៊ុន លោក ហ៊ី​រ៉ូ​យូ​គិ អ៊ី​តុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា ( ខេ​ម​បូ​ឌា ) ព្រមទាំង​បុគ្គលិក ឪពុកម្តាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ កុមារា​កុមារី ដែលជា​អ្នក​ជាប់​ជ័យលាភី ជាច្រើន​កុះករ​ទៀត​។​

​នៅក្នុង​កម្មវិធី​ដែល​ធ្វើឡើង​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល (​ឡាយ លី ផ្លា​ហ្សា ) នេះ លោក​ឧកញ៉ា គង់​នួន បាន​ឪ្យ​ដឹងថា “ ការប្រកួតប្រជែង​នៅ​ឆ្នាំនេះ ក្រុមហ៊ុន ទទួលបាន​ផ្ទាំងគំនូរ​ពី​បេក្ខជន​ដែល​ដាក់ពាក្យ​ចូលរួម​ប្រកួត មាន​ចំនួន​រហូត​ទៅដល់ ១១១៩ ផ្ទាំង បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំមុន មាន​ត្រឹម ៤៧៤ ផ្ទាំង​ប៉ុណ្ណោះ​។ ក្នុងនោះ​ផងដែរ រូបគំនូរ ដែល ទទួលបាន​មាន​ប្រភព​មកពី​ការប្រកួតប្រជែង គូរ​នៅតាម​សាលា​រដ្ឋ និង​សាលា​ឯកជន​ផ្សេងៗ ក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដា​ខេត្ត​នានា​។ លោក​ប្រធាន​ក្រុមហ៊ុន​បាន​បន្ថែមថា ចំនួន​ផ្ទាំង គំនូរ​ដ៏​ច្រើន​នេះ បា​នស​បញ្ចាក់​ឲ្យ​ឃើញថា ប្អូនៗ​កុមារ​ទាំងអស់គ្នា កំពុងតែ​បាន​ចូលរួម​បង្កើត​នូវ​អ្វីដែល​ថ្មី​សម្រាប់ ថ្ងៃ​អនាគត​តាមរយៈ​ការប្រកួតប្រជែង​គូរគំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ ស្រប​ពេលដែល​ប្រទេស​កម្ពុជា កំពុងមាន ការអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ​ផងដែរ​នោះ​។​



​សូមបញ្ជាក់​ផង​ថា​ការប្រកួតប្រជែង​គំនូរ​នេះ ចាប់​ទទួល​ពាក្យ​តាំងពី​ថ្ងៃ ០១ ខែ តុលា ឆ្នាំ ២០១៧ រហូតដល់​ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៨​។ រូបគំនូរ​ដែល​ទទួល​បាន​ទាំង ១១១៩ ផ្ទាំង​នេះ​ត្រូវបាន​បែងចែក​ជា ៣ ប្រភេទ​សំខាន់ៗ​៖

​ប្រភេទ​ទី​១ (​អាយុ​ក្រោម​៨​ឆ្នាំ​) ១៣១ ផ្ទាំងគំនូរ​, ប្រភេទ​ទី​២ (​អាយុ​ពី ៨​ឆ្នាំ ដល់ ១១​ឆ្នាំ​) ៥០៦​ផ្ទាំងគំនូរ ,​ប្រភេទ​ទី​៣ (​អាយុ ១២ ឆ្នាំ ដល់ ១៥​ឆ្នាំ​) ៤៨២ ផ្ទាំងគំនូរ​។ លើសពីនេះ​លោក ឧកញ៉ា គង់ នួន បានបញ្ជាក់​បន្ថែមទៀត​ថា ក្រោយពី​គណៈកម្មការ​ធ្វើ​កំណែ និង​វាយតម្លៃ​លើ​ផ្ទាំងគំនូរ​ទាំងអស់ យ៉ាង​សុ​ក្រឹត្យ និង ម៉ត់ចត់​រួចមក ក្រុមហ៊ុន​ចម្រាញ់​បាន​គំនូរ​ស្រស់ស្អាត និង​មាន​អត្ថន័យ​ចំនួន ១២ ផ្ទាំង ហើយ​ក្នុងនោះ​ផងដែរ រូបគំនូរ​ចំនួន ៩​ផ្ទាំង ដែល​ជាប់​ជ័យលាភី​ជាតិ និង ត្រូវ​បញ្ចូនទៅ​ចូលរួម​ប្រកួតប្រជែង​ថ្នាក់​ពិភពលោក​នៅ​ប្រទេស​ជប៉ុន ជាមួយនឹង​រូបគំនូរ​ដែលជា​ប់​ជ័យលាភី​ពី​បណ្ដាល​ប្រទេស​ផ្សេងៗ​។ ចំណែកឯ​រូបគំនូរ ៣ ផ្ទាំង​ផ្សេងទៀត ត្រូវបាន​ជ្រើសរើស​ដោយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុន តូយ៉ូតា (​ខេ​ម​បូ​ឌា​) ឲ្យ​ជាប់​ជា​ផ្ទាំងគំនូរ​ពិសេស​ក្នុង​ប្រ​ទស​។​

​កុមារា និង​កុមារី​ដែល​ទទួលបាន​ជ័យលាភី​មាន​ដូចខាងក្រោម​៖


 
​ចំពោះ​ជ័យលាភី​ពិភពលោក​មាន មេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធ និង​រង្វាន់​ចុងក្រោយ​។ សម្រាប់​អ្នកទទួលបាន​មេដាយ និង រង្វាន់​ពិសេស នឹងត្រូវ​ទទួលបាន ដំណើ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ជប៉ុន ដើម្បី​ចូលរួម​ពិធី​ប្រគល់​រង្វាន់​នៅ​ខែសីហា​ឆ្នាំ ២០១៨ ជាមួយនឹង​ឪពុក ម្ដាយ ឫ​អាណាព្យាបាល​ស្របច្បាប់​មួយ​។​
​   
​គួរបញ្ជាក់​ផងដែរ​ថា កម្មវិធី​គំនូរ​រថយន្ត​ក្នុង​ក្ដី​ស្រមៃ​នេះ នឹងត្រូវ​បានរៀបចំ​ឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​កាលបរិច្ឆេត​នៃ​ការប្រកួត​នាពេល​ខាងមុខនេះ ក្រុមហ៊ុន​នឹង​ជម្រាបជូន​នាពេល​ក្រោយ​៕















 (​អត្ថបទ​ពាណិជ្ជកម្ម​)



© រក្សាសិទ្ធិដោយ thmeythmey.com