ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
«សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» បើកដំណើរចាប់ពីថ្ងៃអង្គារនេះ
20, Mar 2018 ,
6:30 am
រូបភាព
×
ដោយ:
រួបរួម
«សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) ដែលផ្តួចផ្តើមឡើងដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៨ ក្រោមកិច្ចសហការជាមួយអង្គការយូណស្កូ ត្រូវបើកសម្ពោធ នាព្រឹកថ្ងៃអង្គារ ទី២០ ខែមីនា នេះ។
ស្ថិតនៅតំបន់ទីប្រជុំជនសាអែម នៃខេត្តព្រះវិហារ «សារមន្ទីរធម្មជាតិសកលសម្តេចតេជោ ហ៊ុន សែន ព្រះវិហារ» (Eco-Global Museum Samdech Techo Hun Sen- Preah Vihear) បានលេចចេញជារូបរាងឡើងក្រោមកិច្ចសហប្រតិបត្តិការ១០ឆ្នាំរវាងរដ្ឋាភិបាលកម្ពុជា ដែលមានទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារពិសេសថ្នាក់ជាតិតំបន់ព្រះវិហារ អាជ្ញាធរព្រះវិហារ និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ)។
សារមន្ទីរធម្មជាតិសកលដែលត្រូវសម្ពោធក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ត្រូវបានចាត់ទុកដូចជាកញ្ចក់មួយដែលពលរដ្ឋនៅតំបន់ព្រះវិហារ អាចប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងពីអតីតកាលរបស់ខ្លួន ជាពិសេសសហគមន៍ជនជាតិភាគតិចកួច។
តាមសេចក្តីប្រកាសព័ត៌មានរបស់យូណេស្កូ សម្តេច ហ៊ុន សែន បានផ្តួចផ្តើមបង្កើតសារមន្ទីរនេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០០៨ ក្នុងគោលបំណងឆ្លុះបញ្ចាំងអំពីអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរសម័យបុរាណ ហើយព្រមទាំងបង្ហាញអំពីជីវិតសហគមន៍ជនជាតិភាគតិចកួច និងភាពសម្បូរបែបនៃបរិស្ថានធម្មជាតិ។
ក្រៅពីការដាក់តាំងបង្ហាញវត្ថុសិល្បៈប្រមូលមកពីប្រាសាទព្រះវិហារ និងប្រាសាទនានានៅក្នុងតំបន់ សារមន្ទីរធម្មជាតិសកល ក៏មានបង្ហាញនូវប្រភេទសត្វ និងរុក្ខជាតិ ដែលមានលក្ខណៈពិសេស និងកំពុងប្រឈមនឹងការផុតពូជ ព្រមទាំងវត្ថុប្រើប្រាស់ផ្សេងៗដែលឆ្លុះបញ្ចាំងពីសហគមន៍ប្រជាជននៅក្នុងតំបន់ជនជាតិខ្មែរ និងជនជាតិភាគតិចកួយ។
បច្ចុប្បន្ន សារមន្ទីនេះ កំពុងរៀបចំនៅលើផ្ទៃដី១០ហិចតា ដោយមានការដាក់តាំងបង្ហាញអំពីវប្បធម៌ ប្រវត្តិសាស្ត្រ ប្រពៃណី និងធម្មជាតិ ហើយគោលដៅនាថ្ងៃអនាគត វានឹងគ្របដណ្តប់លើផ្ទៃសរុប១៧៧ហិចតា៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
សារមន្ទីរ
ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម