ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ដើម្បីកំណត់រោគវិនិច្ឆ័យជំងឺរលាកសួត គួរតែមានអ្វីខ្លះ?
× ជំងឺរលាកសួតគឺជាការបង្ករោគមួយនៅសួតដែលភាគច្រើនមានការរាលដាលទៅអ្នកដទៃតាមរយៈការក្អក កណ្តាស ឬការប៉ះពាល់។ មនុស្សភាគច្រើនជាមកវិញក្នុងរយៈពេលមួយទៅបីសប្តាហ៍ ប៉ុន្តែជំងឺរលាកសួតអាចបណ្តាលឲ្យស្លាប់បាន ជាពិសេសអ្នកដែលមានប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយទៅៗ។
សមាគមន៍ជំងឺសួតរបស់អាមេរិកបានពន្យល់អំពីរបៀបដែលជំងឺរលាកសួតប្រហែលជាអាចកំណត់រោគវិនិច្ឆ័យបានតាមរយៈវិធីដូចខាងក្រោមនេះ៖
• ការពិនិត្យរាងកាយ៖ គ្រូពេទ្យនឹងស្តាប់សួតជាមួយនឹងស្តេតូស្កុប។ បើសិនជាអ្នកមានជំងឺរលាកសួត សួតប្រហែលជាបញ្ចេញសម្លេងដូចពោតលីង ឬពពុះបែកនៅពេលដកដង្ហើមចូល។
• ការថតកាំរស្មីអ៊ីចនៅសួត
• ធ្វើតេស្តឈាម
• ការពិនិត្យហ្គាសក្នុងឈាមនៅសរសៃឈាមអាក់ទែ៖ តេស្តនេះនឹងកំណត់ដឹងថា មានចំនួនអុកស៊ីសែនគ្រប់គ្រាន់ឬអត់នៅពេលឈាមចេញពីសួតហើយ
• ការថតស្គេននៅទ្រូង
• ការធ្វើតេស្តទៅលើកំហាក៖ រឿងនេះនឹងជួយគ្រូពេទ្យកំណត់ដឹងអំពីមេរោគដែលកំពុងតែធ្វើឲ្យមានរោគសញ្ញា។
• ការឆ្លុះក្នុងបំពង់ទងសួត៖ រឿងនេះនឹងជួយឲ្យគ្រូពេទ្យមើលឃើញដោយផ្ទាល់ទៅក្នុងផ្លូវដង្ហើមរបស់សួត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com