ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ហេតុផលអ្វីខ្លះដែលមានការឈឺក្បាលនៅខាងក្រោយភ្នែក?
× បើសិនជាអ្នកមានអាការៈឈឺក្បាលនៅក្រោយភ្នែក អ្នកប្រហែលជាមើលមិនឃើញនៅភ្នែកម្ខាងរយៈពេលខ្លី ឬតិចជាងមួយម៉ោង។ អ្នកអាចនឹងមានអាការៈនេះជាមួយ ឬក្រោយពេលឈឺក្បាលបែបប្រកាំងណាមួយ។ ការស្រាវជ្រាវខ្លះបានណែនាំថា ករណីភាគច្រើន រោគសញ្ញាគឺដោយសារតែបញ្ហាផ្សេងៗទៀត។
ការឈឺក្បាលបែបប្រកាំងធម្មតាក៏អាចធ្វើឲ្យមានបញ្ហាដល់ភ្នែក ដែលមានការចូលរួមពីរោគសញ្ញា ចាំងភ្នែក និងមានអ៊ុចៗក្នុងគំហើញ។ ប៉ុន្តែរោគសញ្ញាទាំងនេះច្រើនតែកើតឡើងនៅភ្នែកទាំងសងខាង។ ចូរទៅជួបគ្រូពេទ្យដើម្បីស្វែងយល់ពីវាទៅបើសិនជាអ្នកមានការឈឺក្បាលនៅក្នុងភ្នែក។ គ្រូពេទ្យក៏អាចធ្វើការទាត់ចោលជំងឺផ្សេងៗទៀតដែលអាចបង្កជារោគសញ្ញាស្រដៀងគ្នាដែរ។
អ្នកជំនាញជាច្រើនមិនបានប្រាកដថា អ្វីទៅជាមូលហេតុនៃការឈឺក្បាលនៅក្រោយភ្នែកឡើយ។ អ្នកខ្លះយល់ថា បញ្ហានេះមានជាប់ទាក់ទងនឹង៖
• ការរឹងជាប់របស់សរសៃឈាមក្នុងបាតភ្នែក
• ការប្រែប្រួលជាច្រើនដែលរាលដាលឆ្លងកោសិកាសរសៃប្រសាទក្នុងបាតភ្នែក
វាគឺជាករណីដែលកម្រមែន តែអ្នកដែលមានការឈឺក្បាលប្រភេទនេះប្រហែលជាមានការប្រឈមកាន់តែខ្ពស់នឹងការមើលមិនឃើញក្នុងភ្នែកម្ខាង។ អ្នកជំនាញជាច្រើនមិនបានដឹងថាតើការប្រើថ្នាំដែលបង្ការការឈឺក្បាលដូចជា ថ្នាំ Tricylic Antidepressants ឬ ថ្នាំប្រឆាំងការប្រកាច់ អាចជួយបង្ការការខ្វាក់ភ្នែកបានឡើយ។ ប៉ុន្តែបើសិនជាអ្នកមានការឈឺក្បាលនៅខាងក្រោយភ្នែកមែន ទោះបីជាវាបាត់ទៅវិញដោយខ្លួនឯងក៏រដោយ យកល្អគួរតែជួបជាមួយគ្រូពេទ្យដើម្បីពិគ្រោះដែរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com