ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​គេង​លក់​កាន់តែ​ស្រួល​គួរតែ​រៀប​គម្រោង​បែបណា​?
20, Mar 2018 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ជាការ​គេង​លក់​ពេលយប់​ដ៏​ល្អ​មួយ​ក៏ត្រូវ​ការ​ការគិត និង​រៀបចំ​មួយចំនួន​ផងដែរ​បើសិនជា​អ្នកជា​មនុស្ស​ឧស្សាហ៍​គេង​មិន​ស្កប់ ឬ​មិន​លក់​។ យ៉ាងណាមិញ National Sleep Foundation បាន​ណែនាំ​គន្លឹះ​ខ្លះៗ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​គេង​លក់​កាន់តែ​ស្រួល​ដូចខាងក្រោម​នេះ​៖



•    ចូល​គេង​ឲ្យ​ទៀត​ម៉ោង​ជា​រៀងរាល់​យប់ ទោះបីជា​ថ្ងៃ​ចុង​សប្តាហ៍​ក៏ដោយ​
•    បង្កើត​ទម្លាប់​បន្ធូរ​អារម្មណ៍​នៅពេល​គេង​
•    ចៀសវាង​ការ​គេង​ថ្ងៃ​
•    ហាត់ប្រាណ​រាល់ថ្ងៃ​
•    រក្សា​សីតុណ្ហភាព​ត្រជាក់​ក្នុងពេល​គេង​
•    ទិញ​ភួយ និង​ខ្នើយ​ដែល​គេង​ទៅ​មាន​ផាសុកភាព​
•    ប្រើប្រាស់​ពន្លឺ​ចាំង​នៅពេល​ព្រឹក​ដើម្បី​ជួយ​គ្រប់គ្រង​ចង្វាក់​នៃ​ការ​គេង​
•    ចៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​បារី​
•    កុំ​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​នៅពេល​ល្ងាច​
•    បើសិនជា​អ្នក​មិនអាច​គេង​បាន ចូរ​ផ្លាស់ប្តូរ​បន្ទប់ និង​ធ្វើ​រឿង​ដើម្បី​បន្ធូរ​អារម្មណ៍​រហូតដល់​មាន​អារម្មណ៍​អស់កម្លាំង​
•    បើសិនជា​អ្នក​នៅតែ​មិនអាច​គេ​បាន​ទៀត ចូរ​ពិ​គ្រៅ​ជាមួយ​គ្រូពេទ្យ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com