ជាតិ
តួកុនម៉ាឡេស៊ី Michelle Yeoh ចុះផ្សព្វផ្សាយ «សុវត្ថិភាពចរាចរណ៍»នៅសៀមរាប
× សៀមរាប៖ តារាភាពយន្តដ៏ល្បីរបស់ម៉ាឡេស៊ី លោកស្រី Michelle Yeoh (មីសែល យ៉ូ) បានបង្ហាញវត្តមានដ៏កម្ររបស់លោកស្រី នៅក្នុងយុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ដែលប្រារព្ធធ្វើនៅទីក្រុងសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។ យុទ្ធនាការនេះ បានចុះទៅទីតាំងស្ដុបសំខាន់ៗចំនួន ៣ មានស្តុបសណ្ឋាគារ សុខា ស្ដុបទន្លេសាប និងស្ដុបសាលាបឋមសិក្សាក្រួស ដែលនៅទីនោះ ក៏ជាកន្លែងប្រារព្ធពិធី ប្រកាសផ្តើមអនុវត្តយុទ្ធនាការសុវត្ថិភាពចរាចរណ៍ចាប់ផ្តើមពីខ្លួនអ្នកផងដែរ។
ក្រៅពីវត្តមាន លោកស្រី មីសែល យ៉ូ ឯកអគ្គរាជទូតសុច្ឆនៈសុវត្ថិភាពចរាចរណ៍ផ្លូវគោកសាកល របស់អង្គការសហប្រជាជាតិ ក្នុងនោះក៏មានវត្តមាន រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ព្រមទាំងអគ្គនាយកក្រុមហ៊ុនព្រូដិនសលកម្ពុជា លោក David Nutman។ល។ មនុស្សសំខាន់ទាំងនេះ បានធ្វើអប់រំច្បាប់ចរាចរណ៍ រួមនិងបំពាក់មួកសុវត្ថិភាពដល់អ្នកដំណើរ ដែលមិនពាក់មួកសុវត្ថិភាពផងដែរ៕
Tag:
ចរាចរណ៍
Michelle Yeoh
© រក្សាសិទ្ធិដោយ thmeythmey.com