ជាតិ
សេដ្ឋកិច្ច
សហគ្រាស ដែល​បង់ពន្ធ​ប៉ាតង់​ប្រចាំឆ្នាំ ហួស​ពី​ថ្ងៃទី​៣១​ខែមីនា ត្រូវ​រង​ទោសទណ្ឌ​
22, Mar 2018 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បានប្រកាស​ដល់​អ្នកជា​ប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស​ទាំងអស់ ត្រូវ​រួសរាន់​បំពេញ​កា​ត្វ​កិច្ច​ប្រកាស និង​បង់ពន្ធ​ប៉ាតង់​សម្រាប់​ឆ្នាំ​២០១៨ មិន​ឲ្យ​ហួស​ពី​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំនេះ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ កាលពី​សប្ដាហ៍​មុន​។​



​សេចក្ដីជូនដំណឹង​រប​ស់អគ្គ​នាយកដ្ឋាន​ពន្ធ​ដារ​បាន​ឲ្យ​ដឹងថា អ្នក​ជាប់ពន្ធ​ទាំងអស់ រួមទាំង​អ្នក​ជាប់ពន្ធ​ដែល​បានធ្វើ​បច្ចុប្បន្នភាព​រួចហើយ និង​អ្នក​ជាប់ពន្ធ​ដែល​មិនទាន់​បានធ្វើ​ប​ច្ចប្ប​ន្ន​ភាព ត្រូវមាន​កាតព្វកិច្ច​ដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​ប៉ាតង់  ក្នុងអំឡុងពេល​ចាប់ពី​ថ្ងៃទី​១​ខែមករា ដល់​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០១៨ ។​

​ក្នុងករណី​យឺតយ៉ាវ​មិនបាន​បង់ពន្ធ​ទាន់ពេលវេលា ឬ​ព្យាយាម​បន្លំ​ផលរបរ ដើម្បី​គេចវេះ​ពី​ការបង់ពន្ធ​ប៉ាតង់ ឬ​មានការ​ក្លែងបន្លំ​ប័ណ្ណ​ប៉ាតង់ នឹងត្រូវ​ទទួលរង​ទោសទណ្ឌ ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី​សារពើពន្ធ និង​បទបញ្ញត្តិ​ស្តីពី​ពន្ធដារ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​ខាងលើ​៕


© រក្សាសិទ្ធិដោយ thmeythmey.com