អត្ថបទពាណិជ្ជកម្ម
វត្តមាន​របស់​ម៉ូតូ​កង់​បី Bajaj RE (​កង់​បី​ឥណ្ឌា​) កំពុង​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាជន​កម្ពុជា​
22, Mar 2018 , 10:28 am        
រូបភាព
(លោកលឹម សៅដារ៉ាចតម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) របស់លោកនៅពេលម៉ោងសម្រាកថ្ងៃត្រង់)
(លោកលឹម សៅដារ៉ាចតម៉ូតូកង់បីបាចាច អរ អ៊ី (Bajaj RE) របស់លោកនៅពេលម៉ោងសម្រាកថ្ងៃត្រង់)
ដោយ:
​ដោយសារ​សព្វថ្ងៃនេះ​ស្ថានភាព​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ ប្រឈម​នឹង​ការកកស្ទះ​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ទើប​ធ្វើ​ឪ្យ​សេវា​ដឹកជញ្ជូន​ដូចជា​រថយន្តក្រុង​សាធារណៈ ម៉ូតូឌុប រួមទាំង​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ប្រជាជន​។​

​ជាមួយនឹង​ការផ្តល់​ភាព​រីករាយ​ជូន​អ្នកដំណើរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត អ្នករត់​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) លោក លឹម សៅ​ដា​រ៉ា ក្នុង​វ័យ​៣៨​ឆ្នាំ កំពុង​បើកបរ​ជូន​ភ្ញៀវ​ទៅ​ទិសដៅ​ផ្សេងៗ​គ្នា​យ៉ាង​ប្រុងប្រយ័ត្ន​នៅលើ​ផ្លូវ​។​

​បន្ទាប់ពី​ដាក់​ភ្ញៀវ​នៅ​ទិសដៅ​នីមួយៗ លោក​សៅ​ដា​រ៉ា​ចត​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) របស់លោក ហើយ​លាង​សម្អាត​ដើម្បី​ត្រៀមខ្លួន​ទៅ​ទទួល​អតិថិជន​បន្តទៀត​។​
​លោក​ដា​រ៉ា​ប្រាប់​មក​អ្នកយកព័ត៌មាន​យើង​ថា​៖ « ប្រពន្ធ កូន​ទាំងបី និង​គ្រួសារ​របស់ខ្ញុំ​ទាំងអស់ គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ចំណូល​របស់ខ្ញុំ​ពី​ការរត់​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE )
​នេះឯង​»​។​


(​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) កំពុង​ដឹក​ភ្ញៀវ​លើផ្លូវ​ដ៏​មមាញឹក​នៅក្នុង​ទីក្រុង​ភ្នំពេញ​)

​មុនពេល​ដែល​លោក​ដា​រ៉ា​សម្រេចចិត្ត​ទិញ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE)​មក​ដឹក​ភ្ញៀវ លោក​ធ្លាប់ជា​អ្នករត់ម៉ូតូឌុប និង​ក្រោយ​មកជា​អ្នកបើក​ម៉ូតូ​កង់​បី​អស់​រយៈពេល​ជាង​៦​ឆ្នាំ​។ ប៉ុន្តែ​ដោយ​ប្រឈម​នឹង​ការលំបាក​ផ្សេងៗ ទើប​លោក​បានសម្រេច​ចិត្ត​ទិញ​ម៉ូតូ​បា​ចាច អរ អ៊ី (Bajaj RE) កាលពី​ពីរ​ឆ្នាំមុន ហើយ​ចាប់ពីពេលនោះ​មក​លោកមា​ន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​ផាសុកភាព​ជាង​មុន​។​

​លោក​បន្ត​ទាំង​ទឹកមុខ​ញញឹម​ថា​៖ «​នៅពេលដែល​ខ្ញុំ​ផ្លាស់ប្តូរ​មក​ប្រើ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី​នេះ ខ្ញុំ​មិន​ប្រឈម​និង​គ្រោះថ្នាក់​ដូច​មុន​ទៀត​ទេ​។ អស់​រយៈ​ពីរ​ឆ្នាំ​មកនេះ ខ្ញុំ​ជួប​គ្រោះថ្នាក់​តែម្តង​ទេ  ដោយសារ​កាលនោះ​មាន​ខ្យល់ និង​ភ្លៀង​ធំ ហើយ​មាន​ឆ័​ត្រ​ធំ​មួយ​ហោះ​តម្រង់​មករក​ខ្ញុំ បង​អើយ​សំណាង​ដោយ​ខ្ញុំ​បើក​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) មាន​របាំង​ការពារ​នៅ​ពីមុខ កុំ​អី​ខ្ញុំ​បាក់​ភ្លៅ​រហូតមកដល់​សព្វថ្ងៃ​នេះហើយ​។​» ដា​រ៉ា​ស្ទាប​ភ្លៅ​របស់គាត់ ញញឹម ហើយ​និយាយ​បន្ត​៖ «​និយាយ​ទៅ​ឥឡូវ​ស្រួល​គ្រប់បែបយ៉ាង​ទោះបីជា​ថ្ងៃ​ក្តៅ និង​ភ្លៀង​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។​»

​ក្រៅពី​កត្តា​សុវត្ថិភាព ចំណូល​របស់លោក​ក៏​ទទួលបាន​ល្អ​ជាង​មុន បន្ទាប់ពី​ប្រកបមុខរបរ​នេះ ដោយ​ក្នុង​មួយថ្ងៃ​លោក​អាច​រកបាន​ខ្ទង់ ១៥​ដុល្លារ ទៅ​២០​ដុល្លារ​។ រាល់ថ្ងៃនេះ​លោក​ដា​រ៉ា​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​បញ្ចូល​កូន​ធំៗ​ទាំងពីរ​នាក់​របស់គាត់​ទៅ​សាលារៀន និង​មាន​ថវិការ​គ្រប់គ្រាន់​សម្រាប់​ថ្លៃ​ទឹកដោះគោ​របស់​កូនតូច ថ្លៃ​ម្ហូបអាហារ និង​សម្ភារៈប្រើប្រាស់​ប្រចាំថ្ងៃ​សម្រាប់​គ្រួសារ​របស់គាត់​។​

​លើសពីនេះ លោក​ដា​រ៉ា​បន្ថែម​៖ «​សព្វថ្ងៃ ខ្ញុំ​មិនចាំបាច់​ជិះ​រក​ភ្ញៀវ​ដូច​ពីមុន​នោះទេ ដោយ​គ្រាន់តែ​ចុះឈ្មោះ​ក្នុង​កម្មវិធី​អែប (app)​ផ្សេងៗ​គ្នា នោះ​គ្រាន់តែ​អង្គុយ​នៅ​មួយកន្លែង​ក៏​ខ្ញុំ​ដឹងថា​មាន​ភ្ញៀវ​ត្រូវការ​ខ្ញុំ​ដែរ​។​»

​សព្វថ្ងៃនេះ លោក​ដា​រ៉ា​បាន​លក់​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ឆ្នាំ​២០១៤​របស់លោក ហើយ​បាន​ទិញ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ថី្ម​ឆ្នាំ​២០១៨​កាលពី​កន្លះ​ខែ​មុន​។​
​ចំណែក​លោក ជុំ ភួង អាយុ​៣២​ឆ្នាំ ដែលមាន​សាច់រឿង​ស្រដៀង​នឹង​លោក​សៅ​ដា​រ៉ា​បាន​ឲ្យ​ដឹងថា​លោក​បាន​ទិញ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) នេះ​ក្នុងអំឡុង​៦​ខែ​មុន ហើយ​ឥឡូវនេះ​ជីវភាព​របស់​គ្រួសារ​លោក​កាន់តែ​ប្រសើរឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​

​លោក​ភួង​បាន​ប្រាប់ថា​៖ «​ការបើក​ម៉ូតូ​នេះ គឺ​ប្រើប្រាស់​បាន​ទាំង​សាំង និង​ហ្គាស​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចំណាយ​តិចជាង​បើក​ម៉ូតូ​ដែល​ប្រើតែ​សាំង ដូច្នេះហើយ​ខ្ញុំ​ក៏​អាច​ដឹក​ភ្ញៀវ​ក្នុងតម្លៃ​សមរម្យ​ដែរ​ទើប​ខ្ញុំ​សព្វថ្ងៃ​ទទួលបាន​អតិថិជន​កាន់តែច្រើន​»​។​

​ពេលនេះ​លោក​អាច​រកប្រាក់​ចំនេញ​បាន​យ៉ាងហោចណាស់​៤០០​ដុល្លារ​ទៅ​៥០០​ដុល្លារ​ក្នុង​មួយខែ ដែល​អា​ចប​ញ្ចូ​ន​កូនស្រី​តូច​របស់លោក​ទៅ​សា​លាម​តេ្ត​យ្យ ដូច្នេះ​ភរិយា​របស់លោក​អាចមាន​ពេល​ទៅធ្វើ​ការ​ពេញ​ម៉ោង​នៅ​រោងចក្រ​។ ស្របពេល​ដែល​លោក​អាច​រកចំណូលបាន​ល្អប្រសើ​រ​ក្នុងការ​ផ្គត់ផ្គង់​ជីវភាព ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) ប្រភេទ​នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ជួយ​កាត់បន្ថយ​ការ​ចំណាកស្រុក​ដោយ​ប្រថុយប្រថាន​នៅ​ប្រទេសក្រៅ​ផង ដែរ​។​


(​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) កំពុង​ឈប់​ទទួលភ្ញៀវ​នៅលើ​ដងផ្លូវ​)​

​លោក​ភួង បាន​បន្ថែមថា​៖ «​ក្នុងនាម​ជា​អ្នក​ដឹក​ភ្ញៀវ​តាម​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) មួយរូប ខ្ញុំ​មិន​ត្រឹមតែ​រកប្រាក់​ចំណូល​ដើម្បី​ចិញ្ចឹម​គ្រួសារ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ខ្ញុំ​ត្រូវមាន​តួនាទី​ទទួលខុសត្រូវ​អាយុជីវិត​របស់​ភ្ញៀវ​របស់ខ្ញុំ​ផងដែរ​។ ហេតុ​ដូច្នេះហើយ ខ្ញុំ​តែងតែ​ប្រុងប្រយ័ត្ន​នៅពេល​បើកបរ​នៅលើ​ផ្លូវ​»​។​

​ដោយ​សង្កេតឃើញថា ប្រជាជន​កម្ពុជា​ស្ទើរតែ​គ្រប់​វ័យ​និយម​ជិះ​ម៉ូតូ​កង់​បី​នេះ រួមទាំង​កញ្ញា គឹម ស្រី​ណែ​ត​ដែលជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ និង​តែងតែ​ប្រើប្រាស់​នូវ​សេវា​ដឹក​ជ​ញ្ចូ​ន​នេះ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​តែងតែ​ជិះ​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE)​នេះ នៅពេលដែល​ខ្ញុំ​ត្រូវការ​ទៅ​កន្លែង​ណាមួយ ពីព្រោះ​វា​ងាយស្រួល និង​មាន​សុវត្ថិភាព​ដោយ​គ្រាន់តែ​ហៅ​ពួកគាត់​តាម​ប្រព័ន្ធ​អ៊ី​ធឺ​ណែ​ត ហើយ​មាន​តម្លៃថោក​»​។​

​គួរ​បញ្ជាក់ដែរថា ក្រុមហ៊ុន​ម៉ូតូ​កង់​បី​បា​ចាច អរ អ៊ី (Bajaj RE) បាន​មកដល់​ប្រទេស​កម្ពុជា​នៅក្នុង​ឆ្នាំ​២០១៥ ហើយ​បាន​បង្កើត​ការងារ​ដល់​ប្រជាជន​ខ្មែរ​ចំនួន​១​ម៉ឺន​កន្លែង​បើ​គិត​ត្រឹម​ក្នុង​ឆ្នាំ​២០១៨​នេះ​៕

(​អត្ថបទ​ពាណិជ្ជកម្ម​)​


© រក្សាសិទ្ធិដោយ thmeythmey.com