ពីនេះ ពីនោះ
ពន្លា​តន័យ​ខុសគ្នា «​លេស​, លេះ និង​លែះ​»
24, Mar 2018 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងការ​ប្រើប្រាស់​ពាក្យ «​លេស​, លេះ និង​លែះ​» ពិតជា​មិន​ដូចគ្នា​ទេ​។ ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​អត្ថន័យ​ខុសគ្នា​រវាង​ពាក្យ​ទាំងនេះ​។



​គុណនាម «​លេស​» គឺ​តិច​, តិចតួច​, តូច​, ឆ្មារ​។ ជា​នាមសព្ទ ហេតុ​បន្តិចបន្តួច ពុត កិច្ចកល ឧបាយ ហេតុ​ជា​គ្រឿង​អាង​។ ជា​ដំណើរ​យក​ជា​លេស​ដើម្បី​គេច​ពីអ្វី​មួយ​។ លេស​ធ្វើជា​ឈឺ ព្រោះ​មិន​ចង់ទៅ​រៀន​។

«​លេះ និង​លែះ​» ជា​នាមសព្ទ មានន័យ​តែមួយ​ដូចគ្នា  មានន័យ​ជា វត្ថុ​ដែល​ត្រូវ​លិទ្ធ​ភ្លក្ស ដែល​ជញ្ជក់​ជញ្ជាប​, របស់​តិចតួចស្តួចស្តើង​។  ឧទាហរណ៍​៖ អស់​អង្ករ​អស់​ម្ហូប​ទៅហើយ មាន​លែះ​អី​ពិសា​! អស់ប្រាក់​រលីង​ទៅហើយ បាន​លែះ​អី​ចាយ​ទៀត​៕ 


Tag:
 ​ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com