ជាតិ
សេដ្ឋកិច្ច
មន្ទីរពិសោធន៍ខ្នាតតូចមួយទៀត ត្រូវដាក់ឲ្យដំណើរការ នៅប៉ោយប៉ែត រូបពីក្រសួងពាណិជ្ជកម្ម
× បន្ទាយមានជ័យ៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមីនា បានសម្ពោធឲ្យដំណើរការនូវមន្ទីរពិសោធន៍ខ្នាតតូចមួយទៀត នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការចរាចរទំនិញខូចគុណភាព និងគ្មានសុវត្ថិភាព ដែលប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋ។
មន្ទីរពិសោធន៍ដែលទើបត្រូវបានសម្ពោធនេះ គឺជាមន្ទីរពិសោធន៍ខ្នាតតូចទី៣ បន្ទាប់ពីកម្ពុជាមានមន្ទីរពិសោធន៍ដូចនេះពីរកន្លែងនៅខេត្តព្រះសីហនុ និងក្រុងបាវិត ខេត្តស្វាយរៀង ដែលសុទ្ធតែច្រកនាំចេញ-ចូលទំនិញដ៏សំខាន់។ មន្ទីរពិសោធន៍ទាំងនេះ នឹងត្រូវប្រើប្រាស់ដោយមន្ត្រីកាំកុងត្រូល ដើម្បីទប់ស្កាត់ និងបង្រា្កបទំនិញខូចគុណភាព។
ក្រៅពីច្រកព្រំដែនធំទាំងបីនេះ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងសម្ពោធមន្ទីរពិសោធន៍បីកន្លែងទៀត នៅខេត្តកំពង់ចាម ព្រៃវែង និងខេត្តតាកែវ៕
Tag:
មន្ទីរពិសោធន៍
ប៉ោយប៉ែត
© រក្សាសិទ្ធិដោយ thmeythmey.com