ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ទំនាស់ដីធ្លីជាង១០ឆ្នាំ រវាងពលរដ្ឋ និងក្រុមហ៊ុន លី យ៉ុងផាត់ នៅកោះកុង ត្រូវបានដោះស្រាយ ដោយក្រសួងដែនដី
22, Mar 2018 ,
8:19 pm
រូបភាព
×
ដោយ:
ភ្នំពេញ៖ជំងឺទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ ជាង១០ឆ្នាំ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំដងពែង ឃុំជីខលើ ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង រវាងប្រជាពលរដ្ឋពីរសហគមន៍ ដែលមាន៣៧៥គ្រួសារ ជាមួយនឹងក្រុមហ៊ុន Koh Kong Plantation Co.,Ltd និងក្រុមហ៊ុន Koh Kong Sugar Industry Co.,Ltd ត្រូវបានបញ្ចប់ជាស្ថាពរ ដែលដោះស្រាយដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកនេះ។
ជំងឺទំនាស់ដីធ្លីនេះ បានកើតឡើងតាំងពីឆ្នាំ២០០៦មកម្ល៉េះ រហូតមកដល់បច្ចុប្បន្នជាង ១០ឆ្នាំហើយ។ ប្រជាពលរដ្ឋ ទាំង ៣៧៥គ្រួសារ បានតវ៉ា និងបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ឲ្យជួយដោះស្រាយ តែមិនមានដំណោះស្រាយសមស្របណាមួយសម្រាប់ពួកគាត់ឡើយ។
ករណីរទំនាស់ដីធ្លី ខាងលើនេះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ មិនមានជំទាស់ពីប្រជាពលរដ្ឋទាំង៣៧៥គ្រួសារឡើយ នាព្រឹកថ្ងៃទី២២ ខែមីនា នេះ នៅក្រសួងដែនដី ដោយ លោក ជា សុផារ៉ា ជាអ្នកសម្របសម្រួលភាគីទាំងសងខាង ឲ្យទទួលយកនូវលក្ខខណ្ឌពីគ្នាទៅវិញទៅមក។ នៅក្នុងលក្ខខណ្ឌនេះដែរ ប្រជាពលរដ្ឋសហគមន៍១៧៥គ្រួសារ យល់ព្រមទទួលយកដីទំហំ៣ហិកតា និងប្រាក់សំណង ២៥០០ដុល្លារ ក្នុងមួយគ្រួសារ។ ចំណែកឯ សហគមន៍ ២០០គ្រួសារ បានយល់ព្រមទទួលយកដីទំហំ ១,៥ហិកតា ក្នុងមួយគ្រួសារ រស់នៅកន្លែងដដែល។
ភាគីក្រុមហ៊ុន បានយល់ព្រមឲ្យរដ្ឋកាត់ដីទំហំ ៨២៥ហិកតា ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ចេញពីដីសម្បទានសេដ្ឋកិច្ច ដែលបានទទួលសិទ្ធិវិនយោគពីរដ្ឋាភិបាល ដើម្បីឲ្យរដ្ឋធ្វើប្រទានកម្ម ជាកម្មសិទ្ធិដល់ប្រជាពលរដ្ឋ ទាំង៣៧៥គ្រួសារ ហើយនិងបានផ្ដល់ប្រាក់សំណងទៅសហគមន៍ ១៧៥គ្រួសារ។
នៅក្នុងកិច្ចប្រជុំ ស្ដីពីការដោះស្រាយករណីវិវាទពាក់ព័ន្ធនឹងដីធ្លីសម្បទានសេដ្ឋកិច្ចដំណាំអំពៅផលិតស្ករនាំចេញនៅខេត្តកោះកុង មានការចូលរួមដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក វេន សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ប៉ាន សូរស័ក្កិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងលោក លីយ៉ុងផាត តំណាងក្រុមហ៊ុន។
ក្នុងកិច្ចប្រជុំនេះដែរ លោក ជា សុផារ៉ា បានលើកឡើងថា ការដោះស្រាយពិតប្រាកដ មានតែអង្គុយទល់មុខគ្នា ហើយយកបញ្ហាមកជជែកគ្នា ដើម្បីស្វែងរកច្រកចេញ។ ជាមួយគ្នានេះដែរ ជាគោលការណ៍ និងការអនុវត្ដមានប្រសិទ្ធភាព មានតែរដ្ឋាភិបាលជាអ្នកសម្រេចចុងក្រោយ ក្នុងករណីវិវាទសេសសល់ ដែលមានការមិនពេញចិត្តណាមួយរបស់ប្រជាពលរដ្ឋ ក្រោយពីបានប្ដឹងទៅតុលាការរួចហើយ។
ចំពោះវិវាទនេះដែរ មានតែរដ្ឋាភិបាល ដែលតំណាងដោយក្រសួងដែនដីប៉ុណ្ណោះ ទើបអាចដោះស្រាយបាន ឯស្ថានប័នមិនមែនរដ្ឋាភិបាល មិនមានសត្ថកិច្ចដោះស្រាយបានឡើយ។ នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីក្រសួងដែនដី ដោយបានបញ្ជាក់ថា៖«ទោះបី លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក៏មិនមានសមត្ថកិច្ចឡើយ»។ លោក បន្តថា គោលបំណង ដោះស្រាយវិវាទនេះ ដើម្បីឲ្យមានភាពល្អប្រសើរ ដោយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងមិនឲ្យខាតពេលវេលាប្រកបការងារ ហើយបាត់បង់ចំណូលនៅពេលតវ៉ាឡើយ។
បើម្បីបញ្ចប់ករណីវិវាទនេះ ត្រូវឈរលើគោលការណ៍ច្បាប់ ហើយមិនមានការប្រែប្រួលក្រោយពីសម្រេចទទួលយកនូវលក្ខខណ្ឌពីគ្នាទៅវិញទៅមក។ នេះបើតាមការលើកឡើងបន្ថែមរបស់លោក ជា សុផារ៉ា ហើយបានសង្កត់ថា៖ «ដើម្បីដោះស្រាយវិវាទនេះឲ្យចប់ទៅដោយភាពរលូន បងប្អូនទាំង៣៧៥ ត្រូវនៅជាមួយខ្ញុំ នៅតទល់ជាមួយគ្នាដោះស្រាយករណីនេះឲ្យបាន។ ប៉ុន្តែត្រូវអះអាងថា ក្រោយពេលដោះស្រាយចប់ ៣៧៥គ្រួសារ មិនបន្ថែមគ្រួសារណាដទៃផ្សេងទៀត។ បើបន្ថែមទៀតតើដោះស្រាយនៅពេលណាចប់?»។
ប្រជាពលរដ្ឋក្រោយពីយល់ព្រមទទួល ហើយកំពុងរងចាំផ្ដិតមេដៃ
ក្រោយពីមានការសម្របសម្រួលដោយលោក ជា សុផារ៉ា ការដោះស្រាយវិវាទដីធ្លីរវាងប្រជាពល ៣៧៥គ្រួសារ ជាមួយនឹង ក្រុមហ៊ុនស្ករអំពៅលីយ៉ុងផាត់នៅខេត្តកោះកុង ជាង១០ឆ្នាំ បានបញ្ចប់ជាស្ថាពរនៅក្រសួងដែនដី នាព្រឹកនេះ។ ប្រជាសហគមន៍ ដែលបានចូលរួម មានក្ដីរំភើប និងសប្បាយចិត្តជាពន់ពេក នៅពេលសំណើរបស់ពួកគេត្រូវបានទទួលយក។
ជាមួយគ្នានេះដែរ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអបអរសាទរ ចំពោះការដោះស្រាយបញ្ចប់ជំងឺទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ដែលពលរដ្ឋព្រមទទួលដោយគ្មានជំទាស់៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទំនាស់ដី
កោះកុង
ជា សុផារ៉ា
ក្រុមហ៊ុនស្ករអំពៅ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម