ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្មេង​ដែល​មុខ​ដូច​ឪពុក​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​
17, Apr 2018 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ
​យោងទៅតាម​ការសិក្សា​ថ្មី​មួយ​បាន​ឲ្យ​ដឹងថា ការដែល​ទារក​កើតមក ហើយ​មាន​រូបរាង​ដូច​ឪពុក​ច្រើន ប្រហែលជា​រឿង​មួយ​ដែល​ជួយ​ពង្រឹង​ដល់​សុខភាព​គេ​។ នេះ​ដោយសារតែ ឪពុក​ក្មេង​ទំនងជា​ត្រូវ​ចំណាយ​ពេលវេលា​ច្រើន​នៅ​ជាមួយ​កូន​។



​ការសិក្សា​នេះ​គឺ​ធ្វើ​ទៅលើ​ម្តាយ ៧១៥​នាក់ និង​កូន​របស់​ពួកគេ​។ ទារក​ដែល​មើលទៅ​មាន​រូបរាង​ដូច​ឪពុក​របស់​ពួកគេ​តាំងពី​កំណើត​គឺមាន​សុខភាព​ល្អ​នៅពេល​ពួក​កេ​អាយុ​បាន​មួយឆ្នាំ​។ ឪពុក​របស់​ក្មេង​ទាំង​នោះបាន​ចំណាយពេល​វេលា​ជា​មធ្យម ច្រើនជាង​២.៥​ថ្ងៃ​ក្នុង​មួយខែ​នៅ​ជាមួយ​កូន​របស់​ពួកគេ​ច្រើនជាង​ឪពុក​ដទៃ​។ ឪពុក​គឺជា​មនុស្ស​ដ៏​សំខាន់​ក្នុងការ​ចិញ្ចឹម​កូន ហើយ​វា​ក៏​ជា​របៀប​ដែល​បង្ហាញ​អំពី​សុខភាព​របស់​កូនក្មេង​ដែរ​។ ការពន្យល់​ដ៏​សំខាន់​សម្រាប់​រឿងនេះ​គឺថា ឪពុក​គឺ​ឧស្សាហ៍​យក​កូន​ទៅពិនិត្យ​ជាមួយ​គ្រូពេទ្យ​តាម​ការកំណត់ និង​មើលថែ​ច្រើនជាង​ធម្មតា​។

​ទោះបីជា​យ៉ាងណាក៏ដោយ ការសិក្សា​នេះ​មិនបាន​អះអាងថា ឲ្យ​តែមាន​ឪពុក​គឺ​សុទ្ធតែ​ធ្វើ​ឲ្យ​ទារ​កមាន​សុខភាព​ល្អ​ជាង​ធម្មតា​នោះទេ​។ ការរកឃើញ​មួយ​នេះ​ត្រូវបាន​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal of Health Economic៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com