ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ផ្លូវជាតិលេខ១១ ដែលមានប្រវែងជាង ៩៦គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើងវិញ ដោយចំណាយថវិកាជិត១00លានដុល្លារ
23, Mar 2018 ,
10:39 pm
រូបភាព
×
ដោយ:
ព្រៃវែង៖ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកការដ្ឋានសាងសង់ឡើងវិញផ្លូវជាតិលេខ ១១ ដែលមានប្រវែង ៩៦.៤៨គីឡូម៉ែត្រ ពីអ្នកលឿង ទៅដល់ខេត្តត្បូងឃ្មុំ ដោយត្រូវចំណាយទឹកប្រាក់ជាង ៩៤លានដុល្លារ។
ព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន បានឲ្យដឹងថា ផ្លូវជាតិលេខ១១នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋ ខេត្តព្រៃវែង និងត្បូងឃ្មុំ ហើយនិងបណ្តាខេត្តផ្សេងៗទៀត ដែលត្រូវធ្វើដំណើរឆ្លងកាត់។ ប្រភពខាងលើ បន្តថា មុននឹងមានការសាងសង ផ្លូវនេះ ត្រូវបានជួសជុលជាបន្តបន្ទាប់ ដើម្បីបង្ករលក្ខណៈ ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា។ ទំព័រហ្វេសប៊ុករបស់សម្ដេច ហ៊ុន សែន បានសរសេរបែបនេះថា៖«មិនត្រឹមតែអភិវឌ្ឍខ្លួនឯងឲ្យបានរីកចម្រើនប៉ុណ្ណោះទេ មិត្តចិនបាន ចូលរួមចំណែកជួយអភិវឌ្ឍប្រទេសជិតខាងមួយចំនួនទៀតផងដែរ ជាក់ស្តែង ប្រទេសកម្ពុជា ជាដើម»។
បើតាមទំព័រហ្វេសប៊ុករបស់សម្ដេចនាយរដ្ឋមន្ត្រី រដ្ឋាភិបាលចិនបានផ្តល់ជំនួយក្នុងការសាងសងស្ពានចំនួន៧ ដល់កម្ពុជា ដោយចំណាយថវិកាប្រមាណ ២១៦លានដុល្លារ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ហ៊ុន សែន
ផ្លូវជាតិលេខ១១
ចិន
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
15 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម