អត្ថបទពាណិជ្ជកម្ម
កម្មវិធី Software ថ្មី! លោកអ្នកអាចប្រើប្រាស់ការគ្រប់គ្រងការលក់ ឬជួលអចលនទ្រព្យដោយសេរី
× SpeedAccount គឺជាក្រុមហ៊ុនមួយក្នុងស្រុកដែលបានបង្កើតQuickBooks Extension ជាភាសាខ្មែរ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ដោយមានការទាញយកមកប្រើប្រាស់យ៉ាងច្រើន និងមានការផ្តល់ជាយោបល់មកក្រុមហ៊ុន ដើម្បីពង្រីកអោយកាន់តែទូលំទូលាយបន្ថែមទៀត។
រយៈពេលថ្មីៗនេះ ក្រុមហ៊ុនក៏បានបង្កើតបន្ថែមនូវកម្មវិធីថ្មីមួយទៀតសម្រាប់អ្នកគ្រប់គ្រងលើការលក់ឬជួលអចលនទ្រព្យដែលមានឈ្មោះថា LS៣៦0° ។ កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងដើម្បីជួយដល់អ្នកគ្រប់គ្រងអាជីវកម្មទៅលើការលក់ឬជួល ដែលអាចគ្រប់គ្រងនូវរាល់ប្រតិបត្តិការណ៍ជាមួយអតិថិជនបានយ៉ាងងាយស្រួលនិងភ្លាមៗ(real-time)។
អ្នកគ្រប់គ្រងកម្មវិធី LS៣៦0° មានប្រសាសន៍ប្រាប់អោយដឹងថា៖ យើងឃើញថាការគ្រប់គ្រងលើវិស័យនេះមានភាពស្មុគស្មាញ និងត្រូវការពេលវេលាច្រើន ហើយជាទូទៅអ្នកប្រើប្រាស់ភាគប្រើប្រាស់Microsoft Excelដើម្បីគ្រប់គ្រងសកម្មភាពអាជីវកម្មរបស់គាត់។
ការប្រើប្រាស់បែបនេះគឺជាចំនុចល្អមួយ ដែលជាការចាប់ផ្តើមដ៏ល្អ មានន័យថាអ្នកប្រើប្រាស់បានយល់និងទទួលស្គាល់ថាបច្ចេកវិទ្យា Software ឬកម្មវិធីគ្រប់គ្រងជាតម្រូវការចាំបាច់បំផុតដែលអាចជួយសម្រួលដល់ការងាររបស់គាត់បាន ប៉ុន្តែការប្រើប្រាស់Microsoft Excelតែមួយ គឺមិនបានសម្រាលនូវរាល់បន្ទុកស្មុគស្មាញក្នុងសកម្មភាពប្រចាំថ្ងៃបានទាំងស្រុងនោះទេ ព្រោះថា Microsoft Excelពិតជាកម្មវិធីដ៏ល្អ ពិតមែន តែកម្មវិធីនេះមិនមានគោលដៅច្បាស់លាស់ក្នុងការសម្រួលការគ្រប់គ្រងបែបលក្ខណៈអាជីវកម្មរបស់ពួកគាត់ទេ។ កម្មវិធីនេះមិនមានមុខងារច្រើនដែលអាចជួយរំលឹកដល់អ្នកគ្រប់គ្រងឬអតិថិជនបានគ្រប់ពេលនោះទេ ព្រោះថាប្រសិនអតិថិជនមិនទាន់បានបង់ប្រាក់ កម្មវិធីនេះនឹងមិនអាចប្រើប្រាស់គ្នាច្រើនក្នុងពេលតែមួយ ឬមិនអាចរក្សាទុកនូវរាល់ទិន្នន័យទាំងអស់បានឡើយ។
ជាថ្មីម្តងទៀតមកជួបកម្មវិធីឈ្មោះថា LS៣៦0° ដែលជាជំនឿជឿជាក់របស់អ្នកប្រើប្រាស់ក្នុងការកត់ត្រាទុកនូវរាល់ទិន្នន័យទាំងអស់ អាចធ្វើការផ្លាស់ប្តូរ ហើយអ្វីដែលសំខាន់ជាងនោះទៅទៀតគឺអាចចូលទៅប្រើប្រាស់បានពីគ្រប់ទីកន្លែង ពិសេសការប្រើប្រាស់ក្នុងទូរស័ព្ទដៃ ថេបប្ល៊ែត និងកុំព្យូរទ័រ។
កម្មវិធីនេះផ្តល់ជូននូវមុខងារថ្មីជាច្រើនទៀតដែលជួយអោយអ្នកប្រើប្រាស់អាចសន្សំពេលវេលាបាន ដែលទាំងអ្នកគ្រប់គ្រងអាចត្រួតពិនិត្យនិងតាមដានបានយ៉ាងខ្ជាប់ខ្ជួននូវរាល់សកម្មភាពប្រតិបត្តិការណ៍ទាំងអស់ក្នុងក្រុមហ៊ុន។
កម្មវិធីថ្មី LS៣៦0° នេះអាចប្រើប្រាស់បានដោយមិនគិតថ្លៃជារៀងរហូតសម្រាប់អាជីវកម្មតូចៗ ហើយអ្នកប្រើប្រាស់អាចចាប់ផ្តើមប្រើប្រាស់កម្មវិធីនេះ ដោយគ្រាន់តែចូលទៅក្នុងគេហទំព័រ(https://speedaccount.com/ls/)។ អ្នកប្រើប្រាស់អាចជាវបន្ថែមនូវកញ្ចប់ប្រើប្រាស់បន្ថែមសម្រាប់ការគ្រប់គ្រងអាជីវកម្មដែលមានអ្នកប្រើប្រាស់ជាច្រើន។
សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ៖ ០៩៨ ៦១០៦៦៦ ឬតាមរយៈគេហទំព័រ https://speedaccount.com៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com